អាម៉េរិក ៖ ពីទីក្រុងវ៉ាស៊ីនតោន ! អាម៉េរិក និងកម្ពុជា អាចកសាងវិបុលភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យទាំងពីរលេីកតម្កេីងសន្តិភាព !
លោក ដូណាល់ ត្រាំ ប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា អាម៉េរិក និងកម្ពុជា អាចផ្តោតការយកចិត្តទុកដាក់លើការកសាងវិបុលភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យរវាងប្រទេសទាំងពីរ។ ភ្ជាប់ជាមួយសំណេរនេះ លោកប្រធានាធិបតីអាម៉េរិក ក៏បានអរគុណនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្នើសុំឱ្យរូបលោក ជាម្ចាស់ពានណូបែលសន្តិភាពពិភពលោកផងដែរ។
ក្នុងលិខិតផ្ញើមកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះហត្ថលេខានៅថ្ងៃទី២០ សីហា លោក ដូណាល់ ត្រាំ ពិតជាមានមោទកភាពបំផុត ដែលបានរួមចំណែកជួយឱ្យកម្ពុជា-ថៃ សម្រេចបានបទឈប់បាញ់ កាលពីថ្ងៃទី២៨ កក្កដា ២០២៥។
«ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំឆ្នើមមួយរូប ដែលបានផ្ដល់តម្លៃលើជីវិតមនុស្ស និងស្រលាញ់សន្តិភាព»។ នេះបើតាមលោក ត្រាំ ដែលបានបន្ថែមថា កម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូរបែប។
ពិភពលោកពិតជា អាចមើលឃើញពីកម្ពុជា ស្រឡាញ់សន្តិភាព ចង់បានព្រំដែនសន្តិភាព ជាថ្នាក់ដឹកនាំចាស់ទុំផ្នែកការទូត ទើបលោក ដូ ណាល់ត្រាំ ប្រធានាធិបតី សហរដ្ឋអេម៉េរិកថ្លែងថា ៖ សម្ដេច ហ៊ុន ម៉ាណែត ជាមេដឹកនាំ “ខ្លាំង” ដែលឱ្យតម្លៃលេីជីវិតមនុស្សជាតិ និងលេីកតម្កេីងសន្តិភាព ! ៕
ដោយ ៖ សិលា