ភ្នំពេញ៖ ឡំប្រឺតាមួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តស្ទូចបេីកផ្លូវត្រង់ជ្រុលទៅបុកបណ្ដាលឲ្យឡំប្រឺតាក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភ្លើងស្តុបទួលពង្រ ផ្លូវវេងស្រេងកែងផ្លូវបេតុងទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IT-2465 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលពង្រ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកេីតហេតុបានបើកឆ្លងកាត់ទទឹងផ្លូវក្នុងគោលបំណងឡេីងទៅរកស្តាំរបស់ខ្លួន តែគាប់ជួនពេលនោះមានបុរសម្នាក់ទៀតបានបេីករថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4058 បានបេីកតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកេីតខ្វះការប្រុងប្រយ័ត្នដូចគ្នាក៏ជ្រុលទៅបុកឡំប្រឺតាបណ្តាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាតនិងធ្វើឱ្យអ្នកបេីកបររងរបួសតិចតួច ។
បន្ទាប់ពីកើតហេតុភាគីទាំងពីរបានសម្របសម្រួលគ្នា ដោយខាងរថយន្តបានជួយចេញថ្លៃការជួសជុលអោយទៅខាងឡំប្រឺតាដើម្បីបញ្ចប់រឿង ៕
ដោយ៖ ជ្រោយពេជ្រ