កិច្ចសន្យារបសើកីឡាករ Alex Oxlade-Chamberlain នៅក្លឹប Besiktasរបស់ប្រទេសទួរគី ត្រូវបានបញ្ចប់ដោយការយល់ព្រមពីគ្នាទៅវិញទៅមក។
អតីតតារា Liverpool និង Arsenal ពេលនេះកំពុងសម្លឹងមើលក្លឹបមួយដែលអាចវិលត្រលប់មកកាន់បាល់ទាត់នៅអង់គ្លេសវិញ ដែលនឹងអនុញ្ញាតឱ្យគូដណ្តឹង Perrie Edwards អាចរស់នៅជាមួយគាត់បាន។
Oxlade-Chamberlain បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយ Besiktas ក្នុងឆ្នាំ 2023 បន្ទាប់ពីការចាកចេញរបស់គាត់ពី Liverpool ។
ខ្សែបម្រើរូបនេះបានបង្ហាញខ្លួន 50 ប្រកួតឱ្យក្លឹបទួរគី និងស៊ុតបញ្ចូលទីបាន 5 គ្រាប់។ Oxlade-Chamberlain បានឈ្នះពាន Turkish Cup ជាមួយ Besiktas ក្នុងរដូវកាល 2023-24 ប៉ុន្តែបានជួបបញ្ហារបួស នៅរដូវកាលមុន។
ចន្លោះឆ្នាំ 2012 និង 2019 Oxlade-Chamberlain ត្រូវបានក្រុមជម្រើសជាតិអង់គ្លេសដាក់អោយលេងចំនួន 35 ដង និងស៊ុតបញ្ចូលទីបាន 7 គ្រាប់។ បន្ទាប់ពីចាប់ផ្តើមលេងនៅ Southampton គាត់បានចុះហត្ថលេខាមកលេងឱ្យ Arsenal ក្នុងឆ្នាំ 2011 និងលេងឱ្យក្រុមកាំភ្លើងធំបាន 198 ដងដោយស៊ុតបញ្ចូលទីបាន 20 គ្រាប់និងឈ្នះពានរង្វាន់ FA Cup ចំនួនបី។
បន្ទាប់មកគាត់បានផ្លាស់ទៅ Liverpoolក្នុងឆ្នាំ 2017 ដោយ Oxlade-Chamberlain បានឈ្នះពានរង្វាន់ជាច្រើនក្នុងអំឡុងពេលដែលគាត់នៅជាមួយហង្សក្រហម។ គាត់បានឈ្នះពានរង្វាន់ Champions League, Premier League, League Cup, UEFA Super Cup និង Club World Cup ។ សរុប Oxlade-Chamberlain ស៊ុតបញ្ចូលទីបាន 18 គ្រាប់ក្នុង 146 ប្រកួតសម្រាប់ Liverpool ។