ចាប់ពីខែកញ្ញា ឆ្នាំ 2025 តទៅ រដ្ឋាភិបាលទីក្រុងតូក្យូ នឹងពង្រីកវិសាលភាពនៃការថែទាំកុមារដោយឥតគិតថ្លៃ ដើម្បីរួមបញ្ចូលកូនទី 1 ជំនួសឱ្យកូនទីពីរដូចបច្ចុប្បន្ន។
ជាពិសេសចាប់ពីខែកញ្ញាទៅ ទីក្រុងតូក្យូនឹងអនុញ្ញាតឱ្យកុមារអាយុពី 0-2 ឆ្នាំ រួមទាំងកូនទីមួយផងដែរ ដោយគ្មានដែនកំណត់លើប្រាក់ចំណូលរបស់ឪពុកម្តាយ។
ការលើកទឹកចិត្តនេះគឺប្រសើរជាងគោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលជប៉ុនដែលបានអនុវត្តទូទាំងប្រទេស ដែលជាការថែទាំកុមារដោយឥតគិតថ្លៃសម្រាប់កុមារអាយុ 3-5 ឆ្នាំ ខណៈដែលកុមារដែលមានអាយុពី 0-2 ឆ្នាំត្រូវបានលើកលែងពីការថែទាំកុមារសម្រាប់គ្រួសារដែលមានចំណូលទាបប៉ុណ្ណោះ។
ផែនការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញអត្រាកំណើតទាបបំផុតរបស់ប្រទេសជប៉ុន។ ការផ្លាស់ប្តូរនេះមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើគ្រួសារដោយការពង្រីកគោលនយោបាយថែទាំកុមារដោយឥតគិតថ្លៃ។
ខណៈពេលដែលប្រទេសអភិវឌ្ឍន៍ជាច្រើនកំពុងជួបបញ្ហាជាមួយនឹងអត្រាកំណើតទាប បញ្ហាគឺធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសដែលមានចំនួនប្រជាជនបានធ្លាក់ចុះអស់ជាច្រើនឆ្នាំ៕
រូបថត: kyodo