ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅទូទាំងរដ្ឋក្នុងប្រទេសឥណ្ឌា

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ បានបណ្តាលឲ្យមនុស្សស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់ នៅទូទាំងរដ្ឋក្នុងប្រទេសឥណ្ឌា។ យ៉ាងហោចណាស់មនុស្ស 5 នាក់បានស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួននៅក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា ជាកន្លែងដែលការបាក់ដីបានបំផ្លាញផ្លូវថ្នល់ និងផ្ទះសម្បែង។

រដ្ឋាភិបាលក្នុងតំបន់ បានដាក់ពង្រាយឧទ្ធម្ភាគចក្រយោធា និងក្រុមជួយសង្គ្រោះសហព័ន្ធ ដើម្បីជម្លៀសប្រជាជន បន្ទាប់ពីទឹកជំនន់ដ៏ធំនៅក្នុងរដ្ឋ Telangana ។ មុននេះ យ៉ាងហោចណាស់មនុស្ស 40 នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស នៅពេលដែលភ្លៀងធ្លាក់ខ្លាំងនៅតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា បានបង្កឱ្យមានការបាក់ដីដ៏ធំ ទឹកជំនន់ភ្លាមៗ ដែលបានលេបត្របាក់ផ្ទះសម្បែង និងធ្វើឱ្យបណ្តាញទូរគមនាគមន៍ និងបណ្តាញអគ្គិសនីធ្លាក់ចុះ។
មុននោះ កាលពីថ្ងៃទី១៨ ខែសីហា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅទីក្រុងបុមបៃ រដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា។ រដ្ឋាភិបាលក្រុងបុមបៃត្រូវចេញការប្រកាសអាសន្នក្រហមរយៈពេលពីរថ្ងៃ។
ស្រុក Palghar, Sindhudurg, Aurangabad, Hingoli, Jalgaon, Jalna, Nanded និងស្រុក Parbhani នៃរដ្ឋ Maharashtra ត្រូវបានដាក់នៅលើការជូនដំណឹងពណ៌ទឹកក្រូច ខណៈដែលស្រុកផ្សេងទៀតត្រូវបានប្រកាសអាសន្នពណ៌លឿង។ មនុស្សត្រូវបានណែនាំអោយជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបានបិទ ដើម្បីសុវត្ថិភាពសិស្ស។
អ្នកនាំពាក្យអាកាសយានដ្ឋាន Mumbai បាននិយាយថា ជើងហោះហើរចំនួនប្រាំបួនត្រូវធ្វើដំណើរផ្លូវវាងមុនពេលចុះចត ខណៈដែលមួយត្រូវបានបង្វែរទៅទីក្រុង Surat ក្នុងរដ្ឋ Gujarat ។
នៅក្នុងរដ្ឋ Karnataka អាជ្ញាធរបានចេញការព្រមានដល់កសិករ និងអ្នកនេសាទនៅក្នុងភូមិនានាតាមដងទន្លេ Krishna បន្ទាប់ពីកម្រិតទឹកបានកើនឡើងនៅក្នុងតំបន់មួយចំនួន។
រដ្ឋាភិបាល Jammu និង Kashmir បានបញ្ជាឱ្យបិទស្ថាប័នអប់រំទាំងអស់នៅក្នុងតំបន់ ដោយសារអាកាសធាតុធ្ងន់ធ្ងរ។ មនុស្សយ៉ាងតិច៦៨នាក់បានស្លាប់ និង១២២នាក់រងរបួសនៅក្នុងភូមិ Chisoti និងតំបន់ជុំវិញ។
នៅតំបន់ខ្លះនៃរដ្ឋ Himachal Pradesh ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ និងការបាក់ដី ដោយបានបោកបក់ចេញពីផ្ទះ និងកប់ផ្ទះ បិទផ្លូវជាង 400 រួមទាំងផ្លូវជាតិ និងរំខានដល់ការផ្គត់ផ្គង់ទឹក និងថាមពល។
ខណៈដែលព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនៅតែបន្តក្លាយជារឿងធម្មតានៅទូទាំងប្រទេសឥណ្ឌា អ្នកជំនាញបរិស្ថាននិយាយថាការគ្រប់គ្រងធនធានធម្មជាតិមិនល្អ និងគម្រោងអភិវឌ្ឍន៍ដែលមិនប្រុងប្រយ័ត្នបានបង្កើនការគំរាមកំហែងទាក់ទងនឹងអាកាសធាតុ ដែលបង្កើនហានិភ័យនៃការដួលរលំនៃអេកូឡូស៊ី។ ទឹកជំនន់ដូចសប្តាហ៍នេះ អាចនឹងក្លាយជាបទដ្ឋានឆាប់ៗនេះ៕

...

រូបថត​: vtv

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print