ស្នងការនគរបាលរាជធានីភ្នំពេញ ៖ ករណីលោកអធិការងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ កាលពីយប់មិញ (ខ្ញុំបាទសូមអព្យាស្រ័យផងដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម)

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់នេះ បានបង្ហោះសាេដោយភាសាបេះដូង ជាមួយអ្នកនិយមតាមបណ្តាញសង្គមយ៉ាងខ្លីថា ៖ ខ្ញុំបាទសូមគោរពជម្រាបជូន បងប្អូនមហាជន មេត្តាជូនជ្រាបថា ករណីលោកអធិការងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ កាលពីយប់មិញ (ខ្ញុំបាទសូមអព្យាស្រ័យផងដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម) ដោយខ្ញុំបាទរវល់ដឹកនាំបញ្ជាជំនាញតាមស្រាវជ្រាវរកឃាតករជារឿងសំខាន់។

លោកស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តថា ៖ ចំពោះរូបលោកអធិការរង ខ្ញុំបាទបានបញ្ជាទៅលោកស្នងការរងផែនធនធាន មនុស្ស ហៅមកធ្វើការតាមវិន័យនគរបាលជាតិ។

   លោកស្នងការនគរបាលរាជធានីភ្នំពេញ បានសំដែងពីទឹកចិត្តថា ៖ ខ្ញុំបាទ សង្ឃឹមជឿជាក់ថា បងប្អូនមហាជននឹងជឿជាក់មកលើយើងខ្ញុំ មិនដែលលើកលែងឱ្យមន្ត្រីដែលមានភាពអសកម្មនោះឡើយ ហើយក៏មិនគាំទ្រអ្នកដែលបង្កអសន្តិសុខក្នុងសង្គមជាតិផងដែរ។

     សូម បងប្អូនចូលរួមគាំទ្រជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បីភាពសុខសាន្តប្រជាពលរដ្ឋ និងប្រទេសជាតិយើង។

  សូម គោរពអរគុណ និង អរគុណ។

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print