លោកបណ្ឌិត ទូច សុខៈ (សុឃៈ) ៖ ករណីព័ត៌មានរបស់ពន្ធនាគារខេត្តព្រះវិហារ សូមបងប្អូនអ្នកប្រើបណ្ដាញសង្គមបង្ហាញនូវរឿងពិត ឬមុននឹងផ្សព្វផ្សាយគប្បីផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងខុសឆ្គង បាត់បង់ទំនុកចិត្តពីអ្នកតាមដាន

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុខៈ (សុឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ពី ព័ត៌មានរបស់ពន្ធនាគារខេត្តព្រះវិហារនៅថ្ងៃនេះទៀតថា ៖ បន្ថែមពីការបញ្ជាក់ព័ត៌មានរបស់ពន្ធនាគារខេត្តព្រះវិហារ ខ្ញុំទទូចដល់បងប្អូនអ្នកប្រើបណ្ដាញសង្គមបង្ហាញនូវរឿងពិត ឬមុននឹងផ្សព្វផ្សាយគប្បីផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងខុសឆ្គង បាត់បង់ទំនុកចិត្តពីអ្នកតាមដាន ទទួលខុសត្រូវចំពោះសីលធម៌ ជាពិសេសចំពោះមុខច្បាប់។

លោកបណ្ឌិតបន្តថា ៖ ប្រសិនបើដូចការផ្សព្វផ្សាយរបស់ម្ចាស់ហ្វេសប៊ុក ដែលថា ជនជាប់ឃុំរូបនេះស្លាប់មួយចំហៀងខ្លួន ក្រោយតុលាការសម្រចឱ្យឃុំក្នុងពន្ធនាគារមែន តើពេលនេះ សាមីខ្លួនអាចអង្គុយ ឈរ និងដើរបានដូចសកម្មភាព(វីដេអូ)នេះទេ?

លោកថា ៖ ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ (អ្នកនាំពាក្យរង) ដែលពន្ធនាគារស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងខ្ញុំតែងតាមដានព័ត៌មាន គោរពការផ្សព្វផ្សាយ ការបញ្ចេញមតិផ្សេងៗ លើកទឹកចិត្តការផ្សព្វផ្សាយការពិត និងទទួលយកមកចាត់វិធានការតាមសមត្ថកិច្ចនិងជំនាញ ស្វែងរកការពិត និងអនុវត្តតាមច្បាប់វិន័យ។

ករណីនេះ ខ្ញុំសូមស្នើម្ចាស់ហ្វេសប៊ុក មេត្តាពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ និងពិនិត្យលទ្ធភាព ដើម្បីលប់ចេញវិញ ឬផ្សាយកែតម្រូវឡើងវិញក៏បាន ដោយផ្អែកលើលិខិតបំភ្លឺ និងវីដេអូជាក់ស្ដែង ចៀសវាងមហាជនយល់ខុសតាម ដែលនាំដល់ការយកច្បាប់ទម្លាប់ ជាយន្តការបញ្ជាក់ការពិតជូនសាធារណជន។ យើងម្នាក់ៗ សុទ្ធតែចង់បានភាពស្អាតស្អំ! យើងម្នាក់ៗ សុទ្ធតែមានសិទ្ធិទទួលបានសមភាពចំពោះមុខច្បាប់។ តែយើងម្នាក់ៗ មិនចង់ប្រឈមមុខគ្នាតាមផ្លូវ គឺចង់ប្រើយន្តការសន្តិវិធីតាមវិជ្ជាជីវៈ និងគុណធម៌មនុស្សជាតិ វៀរលែងតែអស់ជម្រើស។ ខ្ញុំសង្ឃឹមថាម្ចាស់ហ្វេសប៊ុកនឹងយោគយល់! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print