លោក ពូទីនប្រធានាធិបតីរុស្ស៊ី អញ្ជើញមកដល់ទីក្រុងធានជីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៥

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣១ខែសីហា លោក ពូទីនប្រធានាធិបតីរុស្ស៊ី អញ្ជើញទៅដល់ទីក្រុងធានជីនតាមយន្តហោះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO ឆ្នាំ ២០២៥។ នេះ ជា ដំណើរ ទស្សនកិច្ច ម្តងទៀតរបស់ លោក ប្រធានាធិបតី ពូទីនទៅ កាន់ ប្រទេស ចិន បន្ទាប់ ពី ដំណើរ ទស្សនកិច្ច ផ្លូវ រដ្ឋ នៅ ប្រទេស ចិន កាលពី ខែ ឧសភា ឆ្នាំ២០២៤។

ចិននិងរុស្ស៊ីតែងតែរក្សាទំនាក់ទំនងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌ SCOជាប់រហូត។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងធានជីន លោកប្រធានាធិបតីពូទីននឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ។
ការចូលរួមរបស់លោក ភូទីនប្រធានាធិបតីរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនៅក្នុងប្រទេសចិន បង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងភាពជាដៃគូនិងការសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ីក្នុងយុគសម័យថ្មី៕
ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print