ក្នុងប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប្រ ចាំនៅភូមិសាស្រ្តស្រុកសំឡូតខេត្តបាត់ ដំបង ហេីយមកដល់ថ្ងៃនេះទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុង ស្ទឹង ព្រែក ប្រ ឡាយនានា ច្រើន !

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានសេចក្តីជូនដំណឹងដោយបញ្ជាក់ថា៖

ដោយពិនិត្យឃេីញក្នុងប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប្រ ចាំនៅភូមិសាស្រ្តស្រុកសំឡូតខេត្តបាត់ ដំបង ហេីយមកដល់ថ្ងៃនេះទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុង ស្ទឹង ព្រែក ប្រ ឡាយនានា ដែល ជា ប្រភពទឹក និងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដ ទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត។

ក្នុងស្ថានភាពបែបនេះ និងស្របតាមអនុសា សន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង បានដាក់វិធា នការជាបន្ទាន់ដល់ កង កម្លាំងនគរបាល ក្រុង ស្រុកនិងវរៈព្រំដែនគោកពាក់ព័ន្ធរួមទាំងកងកម្លាំងអន្តរាគមន៍របស់ស្នង ការដ្ឋានផង ត្រៀមលក្ខណៈ មានកម្លាំង សម្ភារៈមធ្យោបា យ គ្រប់គ្រាន់ ដដេីម្បីធានាដោះស្រាយបញ្ហានេះដូចជាការដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ សត្វពា ហនៈ ទៅ កាន់ទីទួលសុវត្ថិភាពដែលនៅជិតនោះឬសម្រួលដល់ការធ្វើចរាចរណ៍។

ម៉្យាងទៀតជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចដែលងាយរងផលប៉ះពាល់ដោយបញ្ហាទឹកជំនន់នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់និងរួមសហការជាមួយ សម្ថកិច្ចនៅទីនោះដេីម្បីជួយអន្តរាគមន៍និងដោះស្រាយជូនបានទាន់ពេលវេលា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print