ភ្នំពេញ ៖ សពបុរសម្នាក់ជាអ្នកដឹកជញ្ជូនអីវ៉ាន់ក្រុមហ៊ុនGrabfoodដែលបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារកាលពី២ថ្ងៃមុនបានអណ្ដែតហើយកាលពីវេលានៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នៅចំណុចច្រាំងទន្លេសាបក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សពបុរសរូបនោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ សុក កែវសត្យា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកដឹកជញ្ជូនអីវ៉ាន់ក្រុមហ៊ុនGrabfoodមានទីលំនៅភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ទោះបីជាយ៉ាងណាគេពុំដឹងថាបុរសរូបនោះមានវិបត្តិអ្វីនោះឡើយបានជាគិតខ្លីបែបនេះ។
បើតាមព័ត៌មានខ្លះឲ្យដឹងថា ដោយសារតែបញ្ហាសេដ្ឋកិច្ចរឿងលុយ។
គួរបញ្ជាក់ថា កាលពីវេលាល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ ២០២៥បុរសមានវិបត្តិរូបនោះស្លៀកពាក់ឯកសណ្ឋាន ក្រុមហ៊ុន បានជិះម៉ូតូមួយគ្រឿងដោយដឹកកេះGrabfoodឡើងទៅលើស្ពានជ្រោយចង្វារទាំងភ្លៀងរលឹម ក្នុងទិសដៅពីលិចទៅកើតនៅពេលទៅដល់កណ្ដាលស្ពានក៏បានលោតចុះទៅក្នុងទន្លេ សម្លាប់ខ្លួនហើយលិចបាត់បន្សល់ទុកម៉ូតូនិងស្បែកជើង។បន្ទាប់ពីធ្វើអត្តឃាតនគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុនិងទាក់ទងទៅក្រុមគ្រួសារ។
តាមឪពុកមាបានឲ្យដឹងថា ក្មួយរបស់គាត់ ជាកូនកំព្រាឪពុកម្ដាយរស់នៅជាមួយជីដូន,ក្រោយមកក្មួយ បានចេញទៅជួលបន្ទប់ស្នាក់នៅម្នាក់ឯង និងធ្វើការជាអ្នកដឹកជញ្ជូនអីវ៉ាន់។
តាមឪពុកមា បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី ២៩ខែសីហាឆ្នាំ ២០២៥បានទទួលដំណឹងថា ក្មួយបានលោតទឹកសម្លាប់ខ្លួនបន្សល់ទុកម៉ូតូហើយគាត់ក៏ធ្វើដំណើរស្វែងរកសាកសពអស់រយៈពេល ២ថ្ងៃទើបទទួលដំណឹងថា សពបានអណ្ដែតឡើង។
តាមការត្រួតពិនិត្យលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានបានថា បុរសរូបនោះស្លាប់ដោយលង់ទឹក (ធ្វើ អត្តឃាតលោតពីលើស្ពានជ្រោយចង្វារ)៕ដោយ ៖ ភារ៉ា ដង្កោ