កូនអកតញ្ញូគំរាមសម្លាប់ម្តាយបង្កេីត​បេីហ៊ានតែចូលផ្ទះ​ មិនព្រមលក់ទ្រព្យសម្បត្ដិយកលុយឱ្យខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ក្រោមការដឹកនាំបញ្ជាពីឧ​ត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​  លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាលស្រុកសាមគ្គីមុនីជ័យ​ បានបញ្ជាឱ្យកំលាំងជំនា​ញ​ចុះអន្ដរាគមន៍ករណីបង្កហិង្សាគំ​រាមសម្លាប់ម្ដាយបង្កេីត​ កាល​ពីវេលាម៉ោ​ង​១៤និង​៣០​នាទី ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥ ទទួលព័ត៌មានតាមរយៈទូរស័ព្ទ​ទាន់ហេតុការណ៍​ ដែលទីតាំងកេីតហេតុ​នៅចំណុចភូមិអង្គសេរី​ ឃុំជេីងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់​ពីមន្ត្រីនគរបាលបានឲ្យដឹងថា ជនបង្ក​ជាកូនបង្កេីត​ ឈ្មោះ​ ផាត​ មាស​ ភេទប្រុស អាយុ២៣ឆ្នាំ​ រស់នៅភូមិ-ឃុំកើតហេតុខាងលើ​ ដោយកន្ល​ង​មកបានធ្វើ សកម្មភាពវា​យដំទៅលេីម្តាយរបស់ខ្លួន​ជាញឹកញាប់​ តែនឹក​ឃេីញថាជាកូន ទេីបចេះតែទ្រាំចុង​ក្រោយ ដោយ មេីលឃេី​ញពីមហន្ដរា​យ​កៀក ទេីបម្តាយដាច់ចិត្ដប្ដឹងសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍តែ​ម្ដង​មិនបណ្តោ​យគ្រោះ កាចដល់ជីវិតកេីតឡេីងបា​ន​ មានតែនគរបាលទេដែលគាត់ជន​រងគ្រោះសង្ឍឹម​ ដោយកូនមានបំណងគំរាមសម្លាប់មិនឲ្យម្ដាយ​ចូលផ្ទះបានឡេីយ ដេីម្បីលួចទ្រព្យ សម្បត្តិក្នុងផ្ទះយក​ល​ក់។ 

តាមចម្លេីយជនសង្ស័​យបានឆ្លេីយសារ​ភាពថា​ ក​ន្លង​ម​ក​ខ្លួនពិតជាបា​នធ្វេីស​កម្មភាពវាយម្តាយ​ និងគំរាមស​ម្លាប់ប្រាកដមែន​ មកពីចង់យកទ្រព្យសម្បត្ដិលក់យ​កលុយទិញ​គ្រឿងញៀន​ បេីមិនឱ្យគឺសម្លាប់។ 

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ ដើម្បីចា​ត់ការក​សាងសំណុំរឿង​បញ្ជូនមកស្នងការដ្ឋាននគរ​បាលខេត្ដអនុវត្ដតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print