យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ស្លាប់ និង រាប់សិបនាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងអាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់។
សារព័ត៌មានរ៉យទ័របានផ្សាយថា ឃ្លាំងអាវុធនៅភាគខាងកើត ទីក្រុងបាដាដ បានផ្ទុះ ធ្វើឲ្យគ្រាប់ផ្លោងខ្ទាត់ទៅទីប្រជុំជនក្បែរនោះបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ ។
គ្រាប់បែក រ៉ុក្កែតដែលផ្ទុកក្នុងឃ្លាំងនោះ ខ្ទាតទៅភូមិអ្នកស្រុកហើយផ្ទុះ បណ្តាលឲ្យផ្ទះ និងរថយន្តជាច្រើនគ្រឿងឆាប់ឆេះ ។ ហេតុការណ៍ខាងលើបានធ្វើឲ្យឆាបឆេះរោងចក្រ ផលិតម៉្សៅអស់ជាច្រើនម៉ោងទើបគ្រប់គ្រងបាន។
ក្រោយទទួលបានព័ត៌មានពីការផ្ទុះឃ្លាំងអាវុធខាងលើ មន្ត្រីក្នុងតំបន់បានជម្លៀសពលរដ្ឋនៅក្បែរៗទៅកាន់តំបន់មានសុវត្ថិភាព ។ តាមការបញ្ជាក់របស់មន្ត្រីក្នុងតំបន់ មូលហេតុបណ្តាលឲ្យផ្ទុះខាលើកើតឡើង ដោយសារតែមានមីស៊ីលពីរគ្រាប់បាញ់ចំឃ្លាំងខាងលើ ។
ប៉ូលិសអ៊ីរ៉ាក់បានឲ្យដឹងថា ឃ្លាំងអាវុធខាងលើ គឺជារបស់ក្រុមទាហានជនជាតិស៊ីអីដ ដែលមានការគាំទ្រពីទាហានរដ្ឋាភិបាល ក្នុងការវាយប្រហារប្រឆាំងក្រុមភេរវកម្មIS ៕
ប្រែសម្រួល៖ ម៉ែវ សាធី
...