ភ្នំពេញ៖ របងវិទ្យាល័យ ជាស៊ីម សាមគ្គី កំពុងក្លាយជាកន្លែងដាក់តាំងលក់រថយន្ត យ៉ាងអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្នាប់ធ្នាប់ យ៉ាងខ្លាំងដល់ចិញ្ចើមផ្លូវសាធារណ: ដែលទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
មហាជនច្រើននាក់ពិតជាមិនបសប្បាយចិត្តរឿង អ្នកលក់ឡានម៉ូតូព្រោះតែផលប្រយោជន៍របស់ខ្លូន ធ្វើឲ្យបាត់បង់ សណ្នាប់ធ្លាប់ក្នុងសង្គមសព្វថ្ងៃនេះ ។ ចំណែកអាជ្ញាធរវិញដូចជាមើលមិនឃើញសោះចំពោះបញ្ហានេះ ឬមួយក៏អាជ្ញាធរធ្វើមិនដឹង និងមិនឃើញរឿងនេះ សង្ស័យមានផលប្រយោជន៍ខ្លះហើយមើលទៅ។
ប្រជាពលរដ្ឋនិយាយថា ការបណ្តោយឲ្យចតរថយន្ដដាក់លក់បែបនេះ គឺជាគំរូដ៏អាក្រក់មួយមិនគួរមានឡើយ ព្រោះការបណ្តែតបណ្តោយឲ្យបែបនេះ វាពិតជាមានផលប៉ះពាល់ខ្លាំងណាស់ដល់សង្គម ។
ប្រជាពលរដ្ឋ បាននិយាយថែមទៀតថា ដូច្នេះសូមលោកអាជ្ញាធរមូលដ្ឋានក៏ដូចជាថ្នាក់ខណ្ឌទួលគោកមេត្តាចុះទៅរៀបចំសណ្នាប់ធ្នាប់នៅរបងវិទ្យាល័យ ជាស៊ីម សាមគ្គី នេះផង កុំទុកឲ្យនៅបែបនេះអី អាក្រក់មើលណាស់ យូរទៅៗរបងសាលារៀនក្លាយជាកន្លែងដាក់លក់រថយន្តបែបនេះទៅវិញ ៕
ដោយ៖ ជ្រោយពេជ្រ
...