ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសថៃ ប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់នាក់

ចែករំលែក៖

ភាគខាងជើងប្រទេសថៃកំពុងជួបប្រទះនូវទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែឥទ្ធិពលនៃព្យុះត្រូពិច Nongfa ។ ប្រជាជនជិត 5,500 នាក់នៅក្នុងខេត្ត Chiang Mai, Mae Hong Son, Phitsanulok, Sukhothai និង Phetchabun កំពុងប្រឈមមុខនឹងទឹកជំនន់រីករាលដាល ដាច់ចរន្តអគ្គិសនី កង្វះទឹកស្អាត និងការផ្តាច់ប្រព័ន្ធទំនាក់ទំនង។

នៅខេត្ត Phetchabun ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេ Pasak ហក់លិចតំបន់លំនៅឋានជាច្រើនកន្លែង។ ស្រុកឡំកៅ ជាស្រុកដែលរងគ្រោះខ្លាំងជាងគេ ដោយប្រជាជនប្រហែល៥០០ គ្រួសារត្រូវជម្លៀសចេញពេញមួយយប់។ ភូមិចំនួនប្រាំមួយត្រូវបានញែកដាច់ពីគេទាំងស្រុង ដោយទឹកជន់លិចយ៉ាងលឿនបានបោកបក់យកទ្រព្យសម្បត្តិ រារាំងអ្នកជួយសង្គ្រោះមិនឱ្យទៅដល់អ្នកស្រុកដែលជាប់គាំង។
នៅខេត្ត Phitsanulok ទឹកពីជួរភ្នំ Phetchabun ស្រាប់តែហូរចុះមកទាំងព្រឹកព្រលឹមថ្ងៃទី ៣១ ខែសីហា ដោយបង្ខំឱ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសចេញក្នុងស្ថានភាពអាកាសធាតុអាក្រក់។ ទន្ទឹមនឹងនេះ នៅខេត្តឈៀងម៉ៃ ម៉ែហុងសុន និងសុខោទ័យ ប្រជាពលរដ្ឋជិត 2,700 គ្រួសារកំពុងរស់នៅក្នុងទឹកជំនន់ដ៏ជ្រៅ ដែលកន្លែងជាច្រើនមិនអាចទទួលបានជំនួយ។
នាយកដ្ឋានឧតុនិយមថៃបានព្រមានថា ប្រព័ន្ធសម្ពាធទាបដែលចុះខ្សោយពីព្យុះ Nongfa នឹងបន្តបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី 1 និងទី 2 ខែកញ្ញា ដែលបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការបាក់ដី ។ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានចេញសេចក្តីជូនដំណឹងតាមទូរស័ព្ទដល់ប្រជាពលរដ្ឋនៅតំបន់ដែលមានហានិភ័យខ្ពស់ ដោយស្នើឱ្យពួកគេផ្លាស់ទីសម្ភារៈរបស់ពួកគេទៅកាន់ទីទួលខ្ពស់ជាបន្ទាន់ និងត្រៀមជម្លៀសចេញ។
រដ្ឋាភិបាលបានណែនាំដល់មូលដ្ឋានឲ្យតាមដានជំនន់ទឹកភ្លៀង ត្រៀមជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ និងពង្រឹងរបាំងទឹកជំនន់តាមដងទន្លេ ដើម្បីការពារតំបន់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាអគ្គិសនី ទឹក និងទូរគមនាគមន៍។ ខេត្តក្រោមត្រូវបានស្នើឱ្យត្រៀមខ្លួនសម្រាប់ការរំដោះទឹកជំនន់ជាបន្ទាន់។ ការស្ទាបស្ទង់ការខូចខាត និងបញ្ជីជំនួយកំពុងដំណើរការ ប៉ុន្តែលក្ខខណ្ឌអាកាសធាតុ និងស្ថានភាពលំបាកកំពុងបង្កឱ្យមានឧបសគ្គជាច្រើន៕ ដោយធីរីណា

...

រូបថត​: Bangkok Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print