អតីតគ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag និយាយថាការសម្រេចចិត្តរបស់ Bayer Leverkusen ក្នុងការបណ្តេញគាត់ចេញបន្ទាប់ពីការប្រកួតក្នុងលីគបាបតែចំនួនពីរដងគឺជាការភ្ញាក់ផ្អើលបំផុត ។
ក្រោយត្រូវបានបណ្តេញចេញដោយ Manchester United កាលពីខែតុលាឆ្នាំមុន លោក Ten Hag បានចុះកិច្ចសន្យាជាមួយ Leverkusen រហូតដល់ឆ្នាំ 2027 ក្នុងខែឧសភា ជាអ្នកស្នងតំណែងរបស់ Xabi Alonso ដែលបានផ្លាស់ទៅ Real Madrid ។
ប៉ុន្តែអ្នកចាត់ការសញ្ជាតិហូឡង់នេះត្រូវប្រឈមជាមួយការលក់តារារបស់ Leverkusen ជាច្រើនរូបដែលបានឈ្នះជើងឯក Bundesliga ក្នុងឆ្នាំ 2024 ហើយក្រុមថ្មីរបស់គាត់បានជួបការលំបាកពេលបើករដូវកាលថ្មី។
Ten Hag ពិបាកទទួលជោគជ័យដូច Alonso ដោយការចាកចេញរបស់កីឡាករល្អៗដូចជា Florian Wirtz, Jeremie Frimpong, Amine Adli, Jonathan Tah និង Granit Xhaka ក្នុងចំណោមអ្នកផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Ten Hag បានរិះគន់ការគ្រប់គ្រងរបស់ក្លឹបចំពោះការមិនផ្តល់ឱ្យគាត់នូវ “ពេលវេលា” ឬ “ចន្លោះ” ដើម្បី “អនុវត្តចក្ខុវិស័យរបស់គាត់” ដោយហៅការបណ្តេញចេញរបស់គាត់ “ដែលមិនធ្លាប់មានពីមុនមក” ហើយនិយាយថា “នេះមិនមែនជាទំនាក់ទំនងដែលផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក” ។
គាត់ក៏ជាគឺជាអតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United ទីបីដែលត្រូវបានបណ្តេញចេញក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីលោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញដោយ Besiktas កាលពីថ្ងៃព្រហស្បតិ៍ ហើយលោក Jose Mourinho បានចាកចេញពីក្រុម Fenerbahce កាលពីថ្ងៃសុក្រ។
វាគឺជាការបណ្តេញចេញលឿនបំផុតក្នុងប្រវត្តិសាស្ត្រ Bundesliga ដោយបំបែកកំណត់ត្រាមុននៃការប្រកួតចំនួនប្រាំលើក។