“មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥” បើកធ្វើនៅក្រុងប៉េកាំង

ចែករំលែក៖

ទីក្រុង​ប៉េកាំង​៖​ យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន​ CCFR បាននិយាយថា​ នៅថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ​២០២៥ “មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ​២០២៥”ដែល​សហការ​រៀបចំដោយ​រដ្ឋបាល​ជាតិ​ខ្សែភាពយន្ត​ចិន​ និង​ក្រសួង​វប្បធម៌​នៃ​សហព័ន្ធរុស្ស៊ី បាន​បើក​ធ្វើនៅបណ្ណសារដ្ឋាន​ភាពយន្ត​ចិន​ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបាន​អញ្ជើញ​ចូល​រួម​ពិធីបើក​ ព្រម​ទាំង​ថ្លែង​សុន្ទរកថា ។

លោក Shen Haixiong បាន​ថ្លែង​ថា ការ​ដែល​រៀបចំ​មហោស្រពភាពយន្ត​នៅប្រទេសគូភាគីជា​រៀងរាល់​ឆ្នាំ ជា​សកម្មភាព​ផ្លាស់ប្តូរ​វប្បធម៌ដ៏សំខាន់​មួយ​ដើម្បីអនុវត្ត​គំនិត​ផ្តួច​ផ្តើម​របស់​ប្រមុខ​រដ្ឋនៃ​ប្រទេស​ទាំង​ពីរ និង​អនុវត្ត​តាមផែនទីបង្ហាញផ្លូវស្តីពី​​កិច្ច​សហប្រតិបតិ្តការ​ប្រជាជន​និង​ប្រជាជន​រវាង​ចិន​និង​រុស្ស៊ី ។ ខ្សែភាពយន្តរឿង​​ « RED SILK»ដែល​ផលិត​ដោយ​ចិននិង​រុស្ស៊ី​ នឹង​ត្រូវ​​ចាក់​បញ្ចាំង​នៅប្រទេស​ចិន​នៅថ្ងៃទី ៦ ខែ កញ្ញា គឺជា​សមិទ្ធផល​ថ្មី​បំផុត​នៃ​កិច្ច​សហប្រតិបតិ្តការ​ដ៏ល្អប្រសើរ​រវាង​​ផលិតករ​​ភាពយន្ត​នៃ​ប្រទេស​ទាំង​ពីរ ។

...

ជឿជាក់ថា ក្រោម​ការ​ណែនាំជា​យុទ្ធសាស្ត្រ​របស់​អ្នក​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ កិច្ច​សហប្រតិបតិការ​លើវិស័យភាពយន្ត​រវាង​ចិននិង​រុស្ស៊ីនឹងមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជាជា​បន្តបន្ទាប់ ក្នុង​ន័យរួម​ចំណែក​យ៉ាង​សកម្ម​និង​ថ្មី​​ដើម្បីធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាពកាន់តែសម្បូរ​បែប​ ក៏ដូចជា​ជុំរុញការ​អភិវឌ្ឍ​នៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ក្នុង​យុគសម័យថ្មីនៃ​ប្រទេស​ទាំង​ពីរ​ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print