ភ្នំពេញ ៖ ជនសង្ស័យ១នាក់ រត់គេចបានរយៈពេល០៣ថ្ងៃ តែអស់លក្ខរបស់នគរបាលកម្រិតស្រាលរាជធានីភ្នំពេញឃាត់បាន ក្រោយពីកាច់ក៎ម៉ូតូ បានសម្រេច នឹង ដកហូតបានម៉ូតូជនរងគ្រោះត្រឡប់មកវិញ ។
ប្រតិបត្តិការណ៍ឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ០៥ល្ងាចថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ង៉ែត សុភ័ក្រ្ត អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ម្តុំផ្លូវរថភ្លើង ។
បើតាមការបញ្ជាក់ពីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានី នឹង ឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង រួមជាមួយ លោកវរសេនីយ៍ឯក ម៉ម សាវ៉ន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដាក់បញ្ជាអោយកម្លាំងនគរបាល ចេញធ្វើការស្រាវជ្រាវ រយៈពេល៣ថ្ងៃ រហូតឈានដល់កំណត់មុខសញ្ញាបាន នៅចំណុចផ្លូវរថភ្លើងខណ្ឌទួលគោក ។ ភ្លាមៗ សមត្ថកិច្ចបានចុះទៅកាន់ទីតាំងខាងលើ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ (ជនដៃដល់) នឹងបានដកហូតម៉ូតូ ម៉ាក ហុងដា អាយខន របស់ជនរងគ្រោះ ត្រឡប់មកវិញ រួចយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវកេខ ១០០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាច់ក៎ម៉ូតូ ម៉ាក ហុងដា អាយខន ពណ៍សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HI-9188 បានសម្រេចរួចធ្វើការជិះគេចខ្លួនបាត់ស្រមោល ៕
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលជំនាញ ធ្វើការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕