អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសបដិសេធរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារតាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃបដិសេធមិនព្រមលក់ឱ្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល  សូមបញ្ជាក់ជូនសាធារណជនជ្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនងអ្វីជាមួយជនជាតិអាហ្វ្រិកខាងត្បូងដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិនដែលបានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយពីប្រទេសថៃ ដូចបានលើកឡើងខាងលើនោះដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print