នគរបាលឃាត់ជនសង្ស័យ២នាក់នៅខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២  ខែកញ្ញា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅចំណុច  ខណ្ឌឫស្សីកែវ ។

ជាលទ្ធផល កម្លាំងរបស់ផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវបានធ្វើការបង្ក្រាបករណី “ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុច ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

 ១.ឈ្មោះ ហុីង វណ្ណី ភេទប្រុស អាយុ ៤២ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)

 ២.ឈ្មោះ ហុីម រ៉ាវី ហៅបារាំង ភេទប្រុស អាយុ ៣៥ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)។

បច្ចុប្បន្នជនសង្ស័យ តាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print