អន្តរជាតិ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីន ចេញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា។
ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទស្សនកិច្ចលើកដំបូងរបស់លោក Marcos Jr. ចាប់តាំងពីកាន់តំណែងប្រធានាធិបតីហ្វីលីពីន ហើយជាប្រធានាធិបតីហ្វីលីពីនទីពីរ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ លោក រ៉ូឌ្រីហ្គោ ឌូទើតេ អតីតប្រធានាធិបតីហ្វីលីពីន ធ្លាប់បំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០១៦។
តាមទិន្នន័យរបស់ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិរបស់កម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងឆ្នាំ២០២៤ មានប្រមាណ ៨០លានដុល្លារ។ កម្ពុជានាំទៅហ្វីលីពីន មានទំហំប្រមាណ ៤៧,៩លានដុល្លារ និងនាំចូលមានទំហំ ៣៩,៤លានដុល្លារ៕
ប្រភព ៖ (យុវជន កម្ពុជា)
...