ភ្នំពេញ ៖ លោកសុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែកញ្ញា នេះថា ៖ ភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បណ្តាលឱ្យកើតជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ខេត្តចំនួន ៣ និងប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត ៧០០គ្រួសារ។
ខេត្តចំនួន ៣ ដែលរងផលប៉ះពាល់មានដូចជា៖
១. ខេត្តបាត់ដំបង
ប៉ះពាល់ស្រុកចំនួន ១ (ស្រុកសំឡូត) ស្មើ៤ឃុំ
ប៉ះពាល់ចំនួន ២៦គ្រួសារ
ប៉ះពាល់ដំណាំរួមផ្សំចំនួន ១៨.៥ ហត។
២. ខេត្តសៀមរាប
– ប៉ះពាល់ស្រុកចំនួន ៤ ស្មើ ១៣ឃុំ
– ប៉ះពាល់ ៤១៥ គ្រួសារ
– ប៉ះពាល់ផ្ទះ ៤១៥ខ្នង
៣. ខេត្តក្រចេះ
– ប៉ះពាល់ ២ស្រុក ស្មើ ២ឃុំ
– ប៉ះពាល់ប្រជាពលរដ្ឋ ២២៤គ្រួសារ
– ប៉ះពាល់ដំណាំកសិកម្មចំនួន ១៦៩ហិកតា៕
...