បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយបើករថយន្តពោងដឹកសុីម៉ងត៍ ទៅបុកនិងគាបជាមួយរថយន្តដឹកឥដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋបុកជាមួយ រថយន្តពោងដឹកសុីម៉ងត៍ បង្កអោយបុរសម្នាក់គាបជាប់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ នឹង ១០នាទីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចស្ថានីយប្រេងឥន្ទនៈ តេលា តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឃើញជនរងគ្រោះជាអ្នកបើករថយន្តពោងដឹកសុីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 3F-7305 តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ រថយន្តពោងដឹកសុីម៉ងត៍ បានបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងការដ្ឋាន ដែលស្របពេលនោះ ក៏មានរថយន្តដឹកឥដ្ឋ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 3A-0863 បើកក្នុងល្បឿនលឿន ក្នុងទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តដឹកសុីម៉ងត៍ពីជើងទៅត្បូង បណ្តាលអោយបុកចំផ្នែកកាប៊ីនរថយន្តដឹកសុីម៉ងត៍ពេញទំហឹង បង្កអោយបុរសជាអ្នកបើករថយន្តសុីម៉ងត៍ ប្លោងចេញធ្លាក់គាបជាប់ជាមួយរថយន្ត ស្លាប់ភ្លាមៗ នៅកន្កែងកើតហេតុ ។ ខណៈនោះ ប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចបានឃាត់អ្នកបើករថយន្តដឹកឥដ្ឋយកទៅសួរនាំនៅប៉ុស្តិ៍ភ្លាមៗផងដែរ ។

ចំណែកសពត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយអូសយកចេញពីក្រោមរថយន្តមកក្រៅ នឹងទំនាក់ទំនងរកសាច់ញ្ញាតិមកទទួលយកសព ។ ចំពោះអត្តសញ្ញាណជនរងគ្រោះមិនទាន់ស្គាល់នៅឡើយ  ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែងយករថយន្តទាំង០២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ។ ចំណែកសព ត្រូវបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print