ទៅដល់ណាហើយ ! ម្តាយស្វែងរកកូនស្រីឈ្មោះ អោ លីហ្សា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស

ចែករំលែក៖

ភ្នំពេញ ៖ អាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកកូនស្រីឈ្មោះ អោ លីហ្សា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បានចេញពីផ្ទះលេខF37 ផ្លូវបេតុង បុរីស្រីសុវណ្ណា ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ហើយមិនឃើញត្រឡប់មកផ្ទះវិញ។ នេះបើយោងតាមការបង្ហោះពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញានេះ ។

ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ បើសិនបងប្អូនប្រជាពលរដ្ឋបានឃេីញដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់តាមរយ:លេខទូរស័ព្ទ ០៨៦៩៣២២៤៤ , ០៩៩៦៥៦២៦៣៕ សូមអរគុណ !!!

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print