នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ បង្ហាញអំពីការផ្លាស់ប្តូរទីលំនៅ ការចុះបញ្ជីស្នាក់នៅ ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញអំពីការផ្លាស់ប្តូរទីលំនៅ ការចុះបញ្ជីស្នាក់នៅ ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន​ ដូចខាងក្រោម​៖

*ក-ការផ្លាស់ទីលំនៅចេញ
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួនត្រូវអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ដើម្បីបំពេញបែបបទផ្លាស់ទីលំនៅចេញដោយភ្ជាប់ជាមួយឯកសារ៖
-សៀវភៅស្នាក់នៅ
-សៀវភៅគ្រួសារ

*ខ-ការផ្លាស់ចូល (ទីកន្លែងដែលទៅតាំងទីលំនៅថ្មី)
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួន ត្រូវយកឯកសារដែលទទួលបានពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ចាស់ដែលអនុញ្ញាតឱ្យផ្លាស់ចេញ ទៅបង្ហាញប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនមានបំណងទៅតាំងទីលំនៅថ្មី ដើម្បីចុះឈ្មោះ និងទទួលបានសៀវភៅស្នាក់នៅ ដោយភ្ជាប់ឯកសារបន្ថែម៖
-សៀវភៅស្នាក់នៅ ឬសេចក្តីចម្លងសៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

...

👉សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices តាមរយៈApp Store និង Google Play ឬ ទាក់ទងតាមលេខទូរស័ព្ទ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើការ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print