ឧបទ្ទវហេតុដ៏សោកនាដកម្មមួយបានកើតឡើងនៅពេលដែលរថភ្លើង Gloria នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់បានក្រឡាប់ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 15 នាក់និង18 នាក់ផ្សេងទៀតរងរបួស។
យោងតាមសារព័ត៌មាន RT ឧបទ្ទវហេតុដែលទាក់ទងនឹងរថភ្លើង Gloria បានកើតឡើងនៅម៉ោង 6:30 ល្ងាច។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញពី
រថភ្លើងពណ៌លឿងត្រូវបានបំផ្លាញទាំងស្រុង ខណៈដែលអ្នកជួយសង្គ្រោះព្យាយាមទាញជនរងគ្រោះចេញពីគំនរបាក់បែក។
អាជ្ញាធរក្រុង Lisbon បានប្រកាសថា ឧបទ្ទវហេតុនេះបានសម្លាប់មនុស្សយ៉ាងតិច ១៥ នាក់ និងរបួស ១៨ នាក់ រួមទាំងជនបរទេសផងដែរ។
ប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo de Sousa បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានស្នើឱ្យអាជ្ញាធរកំណត់ឱ្យបានឆាប់រហ័សពីមូលហេតុនៃគ្រោះថ្នាក់នេះ។ លើសពីនេះ រដ្ឋាភិបាលព័រទុយហ្គាល់ ត្រូវបានគេរំពឹងថា នឹងប្រកាសជាថ្ងៃកាន់ទុក្ខជាតិ នៅថ្ងៃទី៤ ខែកញ្ញា។
អភិបាលក្រុង Lisbon លោក Carlos Moedas បានពណ៌នាពីឧប្បត្តិហេតុថាជា “សោកនាដកម្មសម្រាប់ទីក្រុង” ។ មន្ត្រីដដែលបន្តថា ប៉ូលិសនិងការិយាល័យអគ្គមេធាវីបានបើកការស៊ើបអង្កេតជាផ្លូវការដើម្បីកំណត់ពីមូលហេតុ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខ្សែរថភ្លើង Gloria គឺជាខ្សែរថភ្លើងដ៏ល្បីមួយនៅកណ្តាលទីក្រុង Lisbon ដែលបានបើកដំណើរការក្នុងឆ្នាំ 1885 ។ ខ្សែរថភ្លើងនេះត្រូវបានដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ Carris ដែលបម្រើទាំងអ្នកទេសចរ និងអ្នកស្រុក។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា នីតិវិធីថែទាំនិងត្រួតពិនិត្យប្រចាំថ្ងៃនៅតែអនុវត្ត៕ ដោយធីរីណា
រូបថត: Vietnamnet