អន្តរជាតិ ៖ កាលពីថ្ងៃ ទី៣ខែកញ្ញា លោក Xi Jinping ប្រធាន គណៈកម្មាធិការ យោធាមជ្ឈិមចិន បាន ចុះហត្ថលេខា លើបទបញ្ជា ស្តីពី ការសរសើរ លើកទឹកចិត្ត ចំពោះ កងទ័ពទាំងអស់ ដែល ចូលរួម ការត្រួតពល ក្នុងពិធីរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃ សង្គ្រាមប្រជាជន ចិនប្រឆាំងនឹង ការឈ្លានពាន របស់ជប៉ុននិង សង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ។
បទបញ្ជានេះ បាន លើកឡើងថា ក្នុងសកម្មភាពរំលឹក ខួបទី៨០ នៃថ្ងៃជ័យជម្នះនៃ សង្គ្រាម ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស កងទ័ព ដែលចូលរួម ការត្រួតពល ជាតំណាងនៃ កងកម្លាំងប្រដាប់ អាវុធរបស់ សាធារណរដ្ឋប្រជាមានិតចិន បានទទួល ការត្រួត ពិនិត្យពី បក្សនិងប្រជាជន ប្រកបដោយ មោទនភាព ជាមួយនឹង ការបោះជំហាន យ៉ាងស្វាហាប់និង មានរបៀបរៀបរយល្អ ផែនទ័ព រឹងមាំដូច ដែកថែប និង កាយវិការក្លៀវក្លា ម៉ឺងម៉ាត់ ។ ការ ដង្ហែព្យុហយាត្រា ដ៏ អស្ចារ្យ បានបង្ហាញពី ការតាំងចិត្ត ដ៏មោះមុតនិង កម្លាំងខ្លាំងក្លា របស់កងទ័ព ប្រជាជនដែល គាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ អភិវឌ្ឍន៍ របស់ជាតិ និងគាំពារសន្តិភាព ពិភពលោក ដោយមិនងាករេ ដែលបាន ជំរុញ លើកទឹកចិត្ត យ៉ាងខ្លាំង ចំពោះ ស្មារតី ជនជាតិ បំផុស ភាព កម្លាំង ស្នេហាជាតិ និងប្រមូលផ្តុំកម្លាំងតស៊ូ ព្យាយាម ក៏ដូចជា កាន់តែពង្រឹង ជំនឿចិត្តនិង ការប្តេជ្ញាចិត្ត របស់បក្ស ទាំងមូល កងទ័ពទាំងមូល និងប្រជាជនគ្រប់ ជនជាតិទូទាំងប្រទេស ក្នុងការជំរុញ ការកសាង ប្រទេសខ្លាំងក្លា និងបុព្វហេតុដ៏មហិមានៃ ការស្តារ ភាពរុងរឿង របស់ ប្រជាជាតិ ចិន ឡើងវិញ តាមរយៈ ការធ្វើទំនើបកម្ម តាមបែបផែនចិន ៕
ប្រភព ៖ (CCFR)