រថយន្តអន្តរាគមន៍នៅស្នងការនគរបាលខេត្តសៀមរាបបើកបំពានបុក​អ្នកជិះម៉ូតូម្នាក់ស្លាប់​ផ្អើលទាំងកណ្តាលយប់

ចែករំលែក៖

ខេត្តសៀមរាប ៖ ជា​ករណី​គួរ​ឱ្យ​សោកស្តាយ ដែល​បុរស​ម្នាក់​ត្រូវ​រថយន្ត​នគរបាល​អន្តរាគមន៍​និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​ខេត្ត បើក​បំពាន​ភ្លើងស្តុប​ហើយបុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង និង​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤៧​នាទី​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្តុ​ប​ក្រួស ស្ថិត​ក្នុងភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ ឡើយ​ទេ​នៅ​ពេល​ភ្លាម​ៗ​នោះ ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​កលេខ សៀមរាប ១A-៤៥៨៩ ហើយ​សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​របស់​នគរបាល​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ដែល​បើក​បំពាន​ភ្លើងស្តុប​នោះ ពាក់​ផ្លា​ក​លេខ ន​.​ប​២.០៤២៨ ។

ពាក់ព័ន្ធនឹងករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត សៀមរាបបានបំភ្លឺថា នៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៦ ត្រង់ចំណុច ស្តុបឈ្នះឈ្នះ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AA 4589 បើកបរទិសដៅពីត្បូងទៅជើង មកប៉ះជាមួយ រថយន្តម៉ាក TOYOTA Vigo ពណ៌ខ្មៅ ផ្លាកលេខ នគរបាល 2-0428 បើកបរទិសដៅពីលិចទៅកើត(ចេញពីស្នងការ ដ្ឋាននគរបាលខេត្ត) បណ្តាលឱ្យអ្នកបើកបរម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុប្រាដកមែន ។

ដោយរថយន្តម៉ាក TOYOTA Vigoពណ៌ខ្មៅផ្លាកលេខ នគរបាល 2-0428 ជារថយន្តការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប កំពុងចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ ស្តែង(ករណីជនជាតិចិនកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់) នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ព្រម ទាំង មានបើកភ្លើងសញ្ញាអាទិភាពនៅពីលើរថយន្ត ។

...

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងឱ្យការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកស្រាវជ្រាវ និងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print