ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា នឹងបញ្ចប់សង្គ្រាមដោយអាវុធ ប្រសិនបើមិនអាចពិភាក្សាគ្នាបញ្ចប់សង្គ្រាមនោះ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា បានប្រាប់អ៊ុយក្រែនថា នៅតែមានឱកាសដើម្បីបញ្ចប់សង្រ្គាមតាមរយៈកិច្ចចរចាជាជម្រើសមួយដែលលោកពេញចិត្តដែរ ប៉ុន្តែថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមដោយកម្លាំងយោធា ប្រសិនបើវាជាមធ្យោបាយតែមួយគត់។

ថ្លែងចេញពីទីក្រុងប៉េកាំងនាឱកាសបិទបញ្ចប់ដំណើរទស្សនកិច្ចមួយដែលសម្រេចបាននូវកិច្ចព្រមព្រៀងស្ដីពីបំពង់ឧស្ម័នមួយជាមួយចិន លោកពូទីនបាននិយាយថា លោកផ្ទាល់មើលឃើញ ឱកាសបិទបញ្ចប់សង្រ្គាមនៅតែមាន នោះក៏ដោយសារតែអ្វីដែលលោកនិយាយថាជាកិច្ចប្រឹងប្រែងដ៏ស្មោះត្រង់របស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដើម្បីស្វែងរក ដំណោះស្រាយបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលជាសង្រ្គាមធំជាងគេបំផុតក្នុងតំបន់អឺរ៉ុបគិតចាប់តាំងពីសង្រ្គាមលោកលើកទី២បិទបញ្ចប់មក។ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា៖ «វាមើលទៅ សម្រាប់ខ្ញុំ ប្រសិនបើអាចទទួលយកបាន នោះអាចទៅរួចក្នុងការព្រមព្រៀងលើដំណោះស្រាយមួយដែលអាចទទួលយកបានដើម្បីបញ្ចប់ជម្លោះនេះ ហើយនេះជាការសន្និដ្ឋានរបស់ខ្ញុំ។ ជាពិសេស យើងបានឃើញភាពស្មោះត្រង់ពីរដ្ឋបាលអាមេរិកសព្វថ្ងៃរបស់លោកប្រធានាធិបតី (ដូណាល់) ត្រាំ»។
តែទោះជាបែបនេះក្ដី លោក ពូទីន បានបញ្ជាក់ឡើងវិញថា លោកគ្មានឆន្ទៈបន្ធូរបន្ថយ ឬបោះបង់ចោលការទាមទារកន្លងមករបស់លោកជុំវិញលក្ខខណ្ឌដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន តួយ៉ាងដូចជាតំបន់ភាគខាងកើតអ៊ុយក្រែន និងការតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលគំនិតចង់ក្លាយជាសមាជិក NATO៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print