ផ្តុំគ្នាផឹកស៊ីប៉ះចំស្រាកាច ក្លែមពាក្យសំដីឌឺដង វាយនិងកាប់គ្នាប្រាវរបួសធ្ងន់ម្នាក់,បញ្ជូនទៅតុលាការម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥នេះនគរ​បា​លស្រុកបាណន់ ដឹកនាំដោយលោកវរសេនី​យ៍ទោ ហេង បារាំង អធិការ បានបញ្ជូនជនសង័្សយជាអ្នក ក្លាហានម្នាក់ យកទៅអនុវត្តច្បាប់នៅតុលា​ការ បន្ទាប់ពីអ្នកក្លាហានរូបនេះ ប្រព្រឹត្តិហិង្សាដោយចេតនាប្រើកាប់បិតកាប់ ទៅលើគូរទំនាស់កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៥។

ប្រតិបត្តិការនេះគឺក្តោមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាន នគរបាលខេត្តបាត់ដំបង ឈានដល់ការឃាត់ ខ្លួនអ្នកក្លាហានម្នាក់ឈ្មោះ នេន ពៅ (ហៅតូយ) ភេទ ប្រុសអាយុ២១ ឆ្នាំរស់នៅភូមិអន្លង់ស្វាយ ឃំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីប្រើកាំបិទកាប់ទៅលើជនរង គ្រោះ អ៊ួក ថៃអុី ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិអន្លង់ស្វាយ ឃុំតាគ្រា មស្រុកបាណន់បណ្តាលឱ្យរងរបួសធ្ងន់។

...

លោកអធិការឱ្យដឹងថា មួលហេតុគឺទំនេរពេកអ្នកទាំង អស់គ្នាប្រមូលផ្តុំគ្នាផឹកស៊ី ហើយក្លែម ពាក្យសំដីឌឺដងចុះឡើង កើតហិង្សា។ ពេលអ្នករងរបួសវាយគេមុន គេក៏យកកាំបិតកាប់វិញបណ្តាលឱ្យរបួសធ្ងន់បញ្ជូនទៅ ពេទ្យនិងអ្នកបង្កសមត្ថកិច្ចឃាត់បញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print