លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ បានរក្សានូវសន្តិសុខ សុវត្ថិភាព យ៉ាងល្អប្រសើរ ដោយមិនធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ បើទោះបីមានសង្គ្រាមឈ្លានពានប៉ះទង្គិចគ្នាដោយអាវុធ នៅតាមព្រំដែន ដែលបង្កឡើងដោយទាហានថៃរំលោភមកលើបូរណភាពទឹកដីកម្ពុជាក្ដី ខ្ញុំសុំឱ្យមន្ត្រីខណ្ឌសង្កាត់មន្ទីរទាំងអស់សូមជឿជាក់លើការដឹក នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិ និងកិច្ចការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពានលើទឹកដីកម្ពុជា ។

លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ ការអនុវត្ដគោលន យោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយមានការចូល រួមពី លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ អាជ្ញាធរ រាជធានីភ្នំពេញ បានរក្សានូវសន្តិសុខ សុវត្ថិភាព យ៉ាងល្អប្រសើរ ដោយមិនធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ បើទោះបីមានការមានសង្គ្រាមឈ្លានពានពីទាហានថៃក្ដី ខណៈមានការប៉ះទង្គិចគ្នាដោយអាវុធ នៅតាមព្រំដែន ដែលបង្កឡើងដោយទាហានថៃ រំលោភមកលើបូរណភាពទឹកដីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបាន នាំយកអំណោយ ដូចជាចង្ក្រានហ្គាស ចានឆ្នាំង និងម៉ូតូដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងសម្តេចតេជោហ៊ុន សែននិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្លារៈផ្សេងៗ ដែលបានមកពីសប្បុរសជនទៅចែកជូនវីរៈកងទ័ពជួរមុខនិងជនភៀសសឹកចំនួន២១លើក។ បន្ថែមពីនេះ អនុវត្តតាមការចង្អុល ណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានរៀបចំរថយន្តក្រុងសំរាប់ដឹកជញ្ជូនពលករមកពីប្រទេសថៃ ដោយបានប្រើប្រាស់រថយន្តក្រុងរាប់រយគ្រឿង និងបាន ដឹកពលករមកពីប្រទេសថៃបានចំនួនជាង៥ម៉ឺននាក់។
លោក ឃួង ស្រេង បានបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានល្អប្រសើរ ដោយបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទមាន ទាំងបទល្មើស លួច ឆក់ប្លន់និងល្បែងតាមអនឡាញជាដើម។
លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើង ពីការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព នៅរាជធានីភ្នំពេញបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អ្នកវិនិយោគ និងអ្នកទេសចរណ៍ទទួលបានភាពកក់ក្តៅ។ បានការពារព្រះមហាក្សត្រនិងថ្នាក់ដឹកនាំ បាន២០២លើក ប្រកបដោយសុវត្ថិភាពនិងបានធ្វើឱ្យបទល្មើសថយចុះ។
លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថាដើម្បីឆ្លើយតបបទល្មើសដែលបានកើតឡើង ស្នងការនគរបាលរាជធានីបានបង្ក្រាបបទល្មើសបាន២២៦ករណី ឃាត់ខ្លួនជនសង្ស័យបាន២៩៩នាក់។បង្ក្រាបក្មេងទំនើងបាន១០៦ ករណីឃាត់ខ្លួនបានជាង៣០០នាក់ បង្ក្រាបល្បែងស៊ីសងបាន១៣២ករណីឃាត់ខ្លួនបាន២៣៤នាក់។
ពាក់ព័ន្ធនិងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា៖ យើងបានផ្សព្វផ្សាយគោលនយោបាយនេះ បានចំនួន៦២២លើក ដែលមានមនុស្សចូលរួមប្រមាណជាង៣៦៧ពាន់នាក់។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងនូវការកោតសរសើរចំពោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ដោយមិនមានអ្វីគួរឱ្យកត់សំគាល់ឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ជំរុញឱ្យ អាជ្ញាធររាជធា នីភ្នំពេញ បន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាលពិ សេសនៅតំបន់ស្មុកស្មាញ។ ក្នុងនាមជាអាជ្ញាធររដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខសុវត្ថិភាព ក្នុងតំបន់ដែលយើងគ្រប់គ្រង តែមន្ត្រីអនុវត្តសូមកុំធ្វើជាត្រីងៀត ឆ្លៀតពង៕

...

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print