កីឡាករអង់គ្លេស Jadon Sancho បានចេញមុខមកនិយាយជាលើកដំបូងចាប់តាំងពីបញ្ចប់ភាពលំបាករបស់គាត់ក្នុងនាមជាក្រុម Man United ដោយបានចូលរួមជាមួយក្លឹប Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង។
ខ្សែបម្រើស្លាបរូបនេះបានស្ថិតក្នុងចចំណោមក្រុមរបស់កីឡាករដែលហ្វឹកហាត់ដោយឡែកពីគ្នានៅទឹកដី Old Trafford បន្ទាប់ពីត្រូវបានគេចាត់ទុកថាលើសពីតម្រូវការក្រោមការដឹកនាំ លោក Ruben Amorim។
គាត់ត្រូវបានChelseaខ្ចីជើងពេញមួយរដូវកាលមុនតែក្រុមតោខៀវសម្រេចមិនទិញយកជាកីឡាករអចិន្ត្រៃយ៍ហើយសុខចិត្តបង់5 លានផោនមកឱ្យបិសាចក្រហម។
ឥឡូវនេះ Sancho នឹងសង្ឃឹមថានឹងរស់ឡើងវិញនូវអាជីពល្អប្រសើររបស់គាត់ក្រោមការបង្ហាត់បង្រៀនរបស់លោក Unai Emery ថោយបាននិយាយអំពីឥទ្ធិពលរបស់អ្នកចាត់ការទូទៅនេះហើយទើបអាចបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយAston Villa។
នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់នៅក្នុងក្លឹប Sancho បាននិយាយថា “ជាដំបូង នៅពេលដែលខ្ញុំនិយាយទៅកាន់អ្នកគ្រប់គ្រង គាត់បានផ្តល់ទំនុកចិត្ត យ៉ាងខ្លាំងដល់ខ្ញុំ ហើយគាត់បានបង្ហាញខ្ញុំពីផែនការដែលគាត់សម្រេចបានក្នុងឆ្នាំនេះ ជំរុញទឹកចិត្តខ្ញុំ។ គាត់ពិតជាបានបញ្ចុះបញ្ចូលខ្ញុំ ហើយខ្ញុំពិតជាអន្ទះសាចង់លេងក្រោមការដឹកនាំគាត់។”
Sancho ស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុង 83 ប្រកួតចាប់តាំងពីចូលរួមជាមួយ Man United ក្រោយចេញពី Borussia Dortmund ក្នុងតម្លៃ 73 លានផោនក្នុងខែកក្កដា ឆ្នាំ 2021 ។