បទវិភាគ៖ថែរក្សាសន្តិភាព រួមគ្នាត្រួសត្រាយអនាគត

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ពិធី រំលឹក ខួប ទី ៨០ នៃ ថ្ងៃ ជ័យ ជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំង នឹង ការឈ្លានពាន របស់ ជប៉ុន និង សង្គ្រាម ពិភពលោកប្រឆាំង នឹង ហ្វាស៊ីស បាន ប្រារព្ធ ធ្វើ យ៉ាងឱឡារិក នៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គ លេ ខា ធិការ នៃ គណៈ កម្មា ធិ ការ មជ្ឈិមបក្សកុម្មុយ នីស្ត ចិន ប្រធាន រដ្ឋចិន និងជា ប្រធាន គណៈ កម្មា ធិ ការ យោ ធា មជ្ឈិម ចិន បាន ថ្លែងសុន្ទរកថា គន្លឹះ ព្រមទាំងអញ្ជើញត្រួតពល ។ ប្រមុខរដ្ឋ និងថ្នាក់ ដឹក នាំ រដ្ឋាភិបាល នៃ ប្រ ទេសចំនួន ២៦ ព្រមទាំង ប្រធានសភា ឧបនាយករដ្ឋមន្ត្រី និង មន្ត្រីជាន់ខ្ពស់ នៃ ប្រទេស មួយ ចំនួន អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ និងអតីតអ្នកនយោបាយ សំខាន់ៗ បាន អញ្ជើញ ចូល រួម ពិធី រំលឹក ខួបថ្ងៃជ័យជម្នះលើក នេះ ។

    “សង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺជាផ្នែកដ៏សំខាន់នៃសង្រ្គាមពិភព លោកប្រឆាំងនឹងហ្វាស៊ីស ប្រជាជនចិនបានរួមចំណែកដ៏សំខាន់ដោយមានការពលី ដ៏ មហិមា ដើម្បី ជួយសង្រ្គោះអរិយធម៌មនុស្សជាតិ និង ការពារសន្តិភាពពិភពលោក “។ ខណៈ ពេល ថ្លែងសុន្ទរកថា នៅ ក្នុងពិធីរំលឹកខួបថ្ងៃជ័យជម្នះ លើកនេះ ប្រធានរដ្ឋចិន លោក Xi Jinping បាន ពិពណ៌នា យ៉ាងជ្រាលជ្រៅ អំពី សារសំខាន់ ជាប្រវត្តិសាស្រ្តដ៏មហិមា នៃ សង្គ្រាម ប្រ ជាជន ចិន ប្រឆាំង នឹង ការឈ្លានពាន របស់ ជប៉ុន ដោយ បាន សង្កត់ធ្ងន់ថា ប្រជាជន ចិន បាន និង កំពុង ប្រកាន់ ខ្ជាប់ យ៉ាងមុតមាំ នូវ ការឈរនៅម្ខាង នៃភាពត្រឹមត្រូវនៃ ប្រវត្តិ សាស្ត្រ ឈរ នៅម្ខាង នៃ វឌ្ឍនភាព នៃ អរិយធម៌មនុស្សជាតិ ប្រកាន់ខ្ជាប់នូវការដើរតាម ផ្លូវ អភិវឌ្ឍន៍ ដោយ សន្តិភាព ក៏ដូចជា ពួតដៃគ្នាជាមួយ ប្រជាជន នៃ បណ្តាប្រទេសនានា ដើម្បី កសាង សហ គមន៍ វាសនារួមសម្រាប់ មនុស្សជាតិ ។

    កាលពីថ្ងៃទី ៣ ខែកញ្ញា នៅ ៨០ ឆ្នាំមុន ប្រជាជាតិចិនបានទទួលជ័យជម្នះដ៏អស្ចារ្យ ក្នុង សង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ។ ឆ្លងកាត់ ការតស៊ូប្រយុទ្ធដ៏លំបាក លំបិន និង បង្ហូរ ឈាម អស់រយៈពេល ១៤ ឆ្នាំ កងទ័ព និងប្រជាជនស៊ីវិល នៃ ប្រទេស ចិន ជាង ៣៥ លាន នាក់ ត្រូវ បាន ស្លាប់ បាត់ បង់ ជីវិត ឬរងរបួស ហើយ ការខូចខាត ខាងសេដ្ឋកិច្ច ដោយ ផ្ទាល់ និង ប្រ យោល មាន ចំនួន លើសពី ៦០០ ប៊ីលាន ដុល្លារអាមេរិក ។ល។ សង្គ្រាមប្រជាជនចិន ប្រ ឆាំង នឹង ការ ឈ្លាន ពាន របស់ ជប៉ុន បាន រួមចំណែកយ៉ាងធំធេង ដែលអាច ចារក្នុងទំព័រ ប្រវត្តិ សាស្ត្រ សម្រាប់ ជ័យ ជម្នះ នៃ សង្គ្រាម ពិភពលោកប្រឆាំង នឹង ហ្វាស៊ីស ដោយ មានការពលី យ៉ាង មហិមា ។ “ការ រួមចំណែក របស់ ចិន មានសារសំខាន់ណាស់ចំពោះ ជ័យជម្នះ នៃ សង្គ្រាម លោក លើកទីពីរ ” “ដើម្បីកុំឱ្យសោកនាដកម្មក្នុងសង្គ្រាមលោកលើកទី ២ កើត ឡើង ម្តង ទៀត ពិភព លោក ទាំង មូល សុទ្ធតែ មិនគួរបំភ្លេច សារសំខាន់ជាប្រវតិ្តសាស្ត្រ នៃ សង្គ្រាម ប្រជាជន ចិន ប្រឆាំង នឹង ការឈ្លានពាន របស់ ជប៉ុន ទេ” ។ល។ សហគមន៍ អន្តរជាតិ សម្គាល់ ឃើ ញ ជាទូទៅថា ការ ប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីស របស់ចិន បានចាប់ផ្តើមមុនគេបង្អស់ និង មាន រយៈពេលយូរជាងគេបំផុត ហើយ បានដើរតួនាទីជាលក្ខណៈសម្រេច ក្នុង ការ កំទេច ទាំង ស្រុង នូវ ពួក ឈ្លាន ពាន ជប៉ុន ដែលបាន រួម សហការ និង គាំទ្រ យ៉ាងខ្លាំង ដល់ ការ ប្រយុទ្ធ ក្នុង សមរភូមិអឺរ៉ុប និង សមរភូមិប៉ាស៊ីហ្វិក ។

    មធ្យោបាយល្អបំផុតសម្រាប់រំលឹកប្រវត្តិសាស្ត្រ គឺ បង្កើតប្រវត្តិសាស្ត្រថ្មី មធ្យោបាយដ៏ល្អ បំផុត សម្រាប់ បន្ត វេន ជ័យជម្នះ គឺ ឆ្ពោះទៅរកជ័យជម្នះ ថ្មី ។ បច្ចុប្បន្ននេះ ប្រទេសចិនកំពុង ជំរុញ ដោយគ្រប់ជ្រុងជ្រោយ នូវ កិច្ចកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏មហិមា នៃការស្តារ ភាព រុង រឿង របស់ ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។ នេះ មិន ត្រឹម តែ ជា ផ្លូវ ដ៏ភ្លឺស្វាង សម្រាប់ ប្រជាជនចិន ក្នុងការស្វែងរកជីវភាពរស់ នៅ ប្រកបដោយ សុភ មង្គល និង ភាពល្អបវរ ប៉ុណ្ណោះទេ ថែមទាំង ក៏ ជា ផ្លូវ ដែល ឆ្ពោះទៅរក សច្ចយុត្តិធម៌ សម្រាប់ ការ ជំរុញ សន្តិភាព និង ការអភិវឌ្ឍ របស់ ពិភពលោក ផងដែរ ៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print