ភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ ( RathSreang ) ដោយបានយកឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ ឯកឧត្តម ផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានគណនី TikTok ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះ ( Rath Sreang ) ហើយមានសញ្ញាធិកពណ៌ខៀវ ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន TikTok តែមួយប៉ុណ្ណោះ។ ដូច្នេះគ្រប់គណនីតីកតុក (TikTok) ណាមួយ ដែលមានឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយមិនមានសញ្ញាធិកពណ៌ខៀវ គឺជាគណនីក្លែងបន្លំទាំងអស់ សូមសាធារណជនកុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះ ដោយប្រកាណាមួយឲ្យសោះ ហើយសូមឲ្យជនដែលបានយកឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅបង្កើតគណនីតីកតុក (TikTok) ទាំងអស់ ទោះក្នុងបំណងអ្វីក៏ដោយ សូមប្តូរចេញ និងបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាក់ជាមិនខាន។ សូមអរគុណ!!!
គណនីTikTokផ្លូវការ : https://www.tiktok.com/@rathsreang?_t=ZS-8zRUvCwu91G&_r=1