លោក Wang Wenbin សាទរការចុះ MOU បង្កើតរួមគ្នានូវមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ រវាងកម្ពុជានិងចិន 

ចែករំលែក៖

ភ្នំពេញ : លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញានេះ បានសាទរចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នា ឬ MOU ដើម្បីបង្កើតរួមគ្នានូវមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ រវាងកម្ពុជានិងចិន។

តាមរយៈបណ្តាញសង្គមផ្លូវការ លោក Wang Wenbin បានរៀបរាប់ថា «ថ្ងៃទី ២ ខែកញ្ញា សហព័ន្ធអភិវឌ្ឍន៍អន្តរជាតិដើម្បីអប់រំវិជ្ជាជីវៈខេត្តអានហ៊ុយប្រទេសចិន និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និង បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីបង្កើតរួមគ្នានូវមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្តមភាពទទួលស្គាល់ជំនាញកម្ពុជា-ចិន—រោងជាង ហួយជាំង (Huijiang workshop) ក្នុងគោលបំណងពង្រឹងការអប់រំបច្ចេកទេសនិងវិជ្ជាជីវ: និងកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលសម្រាប់ប្រទេសទាំងពីរ និងជួយដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សក្នុងការលើកកម្ពស់ជំនាញសមត្ថភាពដែលស្របជាមួយការសម្របខ្លួនតាមភាពរីកចម្រើននៃបច្ចេកវិទ្យានិងនិន្នាការអភិវឌ្ឍន៍នៃសាកលលោក៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print