ទីក្រុងបាងកក ៖ លោក ថាក់ស៊ីន ចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីទេ ។ នេះបើយោងតាមសារព័ត៌មាន Khasosod របស់ថៃចេញផ្សាយព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ ។
លោក ថាក់ស៊ីន តាមរយៈបណ្តាញសង្គម X បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលប្រមាណ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង១០យប់។
ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ លោក ថាក់ស៊ីន បន្តអះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ៖ លោក ថាក់ស៊ីន ចាកចេញពីថៃ ចំពេលមានចលាចល នយោបាយ
ប៉ូលិសបាននិយាយថា អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានភៀសខ្លួន ចេញ ពី ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ គឺ មួយថ្ងៃមុនការបោះឆ្នោតសភាជ្រើសរើស នាយករដ្ឋមន្ត្រីបន្ទាប់ និង មុនការសម្រេចរបស់ តុលាការដែលអាចឲ្យ លោក ជាប់គុក៕
ដោយ ៖ សិលា