ភ្នំពេញៈ ទារកម្នាក់ សង្ស័យត្រូវ ឪពុក ម្ដាយយកមកបោះ បង់ចោលនៅមុខផ្ទះប្រជាពលរដ្នទេីបបង្កការភ្ញាក់ផ្អេីល កាល ពី វេលា ម៉ោង ជាង៨យប់ ថ្ងៃ ព្រហស្បត្តិ៍ ទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចមុខផ្ទះល្វែង មួយកន្លែង ភូមិជ្រៃកោង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេ លឺសំលេងយំ ង៉ាៗ ស្មានតែឆ្មា យំ លុះរកមេីលឃើញទារិកម្នាក់ សង្ស័យត្រូវ ឪពុក ម្ដាយ យកមកបោះបង់ចោល នៅ មុខផ្ទះប្រជាពលរដ្ន នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ និងមានសំភារៈទារកនៅក្បែរនោះដែរ មេីលទៅទំនងជាឃ្លានខ្លាំងហេីយ ទេីបលេីកមកបី និងរកទិញ ទឹកដោះគោ អោយញាំ និងផ្ដល់ដំណឹងដល់ចៅសង្កាត់ និងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ អោយចុះមកពិនិត្យមេីល ។
បច្ចុប្បន្ន ទារកនេះកំពុងប្រគល់ឲ្យក្រុមការងារសង្កាត់ចោមចៅទី២ យកទៅមន្ទីរពេទ្យ ដេីម្បីពិនិត្យមេីលសុខភាព និងជាអ្នកមើលថែបន្តផងដែរ៕