អាល្លឺម៉ង់រងបរាជ័យ ២-០ នៅទឹកដីស្លូវ៉ាគី ជាលើកដំបូងមិនធ្លាប់មានក្នុងការប្រកួតជម្រុះ World Cup ក្រៅដី

ចែករំលែក៖

ម្ចាស់ជើងឯកពិភពលោកបួនសម័យកាលអាល្លឺម៉ង់បានរងបរាជ័យក្រៅដីជាលើកដំបូងរបស់ពួកគេក្នុងវគ្គជម្រុះ World Cup បន្ទាប់ពីពួកគេបានចាញ់ម្ចាស់ផ្ទះស្លូវ៉ាគីក្នុងលទ្ធផល ២-០ ក្នុងវគ្គជម្រុះដំបូងរបស់ពួកគេសម្រាប់ការប្រកួតឆ្នាំ ២០២៦ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ដែលបានកំណត់គោលដៅឈ្នះពាន World Cup ២០២៦ មិនដែលចាញ់ការប្រកួតជម្រុះ World Cup ពីមុនមកនោះទេ ហើយឥឡូវនេះពួកគេបានចាញ់បីប្រកួតជាប់គ្នាចុងក្រោយរបស់ពួកគេ បន្ទាប់ពីចាញ់ព័រទុយហ្គាល់ និងបារាំងក្នុងការប្រកួត Nations League កាលពីខែមិថុនា។

លោក Julian Nagelsmann គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់បាននិយាយថាកូនក្រុមរបស់គាត់មិនដានដាក់ចិត្តដាក់កាយខ្លាំងលើការប្រកួតនោះឡើយ។ គាត់បន្ថែមថាពួកគេចង់ទៅលេងWorld Cup ប៉ុន្តែពួកគេស្ថិតនៅឆ្ងាយពីគោលដៅខ្លាំងណាស់។

អាល្លឺម៉ង់មិនមានឥទ្ធិពលក្នុងការប្រកួតអន្តរជាតិធំៗទេ ចាប់តាំងពីឈ្នះ World Cup លើកចុងក្រោយក្នុងឆ្នាំ ២០១៤។

...

ស្លូវ៉ាគីធ្វើដំណើរទៅលុចសំបួសម្រាប់ការប្រកួតបន្ទាប់ក្នុងពូល A របស់ពួកគេនៅថ្ងៃអាទិត្យ ខណៈដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះអៀរឡង់ខាងជើង។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print