រថយន្ត២គ្រឿងបុកគ្នាភាគី​ទាំង​សងខាង​ប្រកែក​តឹង​សរសៃ​ក​ដាក់​គ្នា​យក​ត្រូវ​រៀង​ៗខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​តាក់​ស៊ី​wow​now​ បេីកឆ្លងផ្លូវត្រូវ​រថយន្ត​TACOMA បេីក​ផ្លូវ​ត្រង់​ជ្រុល​ទៅ​បុក​រងការ​ខូចខាត​តិចតួច​ ភាគី​ទាំង​សងខាង​ប្រកែក​តឹង​សរសៃ​ក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​  ។
​ហេតុការណ៍នេះបានកេីតឡើងនៅ​ម៉ោង​១០និង​៤០នាទី​យប់​ ថ្ងៃ​ទី​៤ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅតាមផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កែង​ផ្លូវ​បេតុង​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។
​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ​មុន​ពេល​កេីត​ហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​តាក់​ស៊ី​របស់​ក្រុមហ៊ុន​ wow now ពាក់​ស្លាក​លេខ​ ភ្នំពេញ2CB-2062 ​ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅ​ពី​ជេីង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ បានបេីក​ឆ្លង​ផ្លូវ​ ស្រាប់តែមានបុរសម្នាក់​​បានបេីក​រថយន្ដ​ TOYOTA TACOMA ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BT-0537 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ ជ្រុល​ទៅ​បុក​​រថយន្ត​ តាក់​ស៊ី​wow​ now​ ក្រពឹត​កាង​មុខ​ចំហៀង​ខាង​ឆ្វេង​​​។ ក្រោយកើតហេតុ​ភាគី​ខាង​រថយន្ត​TACOMA បានចុះ​ពី​លើ​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ និយាយ​រាង​សំដី​ធ្ងន់​ៗទៅ​លើ​ខាង​រថយន្ត​តាក់​ស៊ី​ ហើយ​ខាង​រថយន្ត​តាក់​ស៊ី​ តបទៅវិញ​តិច​តួច​ ថែម​ទាំង​ទា​រសំណង​ខូច​ខាត​ចំនួន​២០០ដុល្លារ​ថែមទៀត​ផង​  ។
​ បន្ទាប់ពី​កេីត​ហេតុ​ ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា​មិន​ត្រូវ​ ទើប​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការវាស់​វែង​យក​រថយន្តទាំងពីរគ្រឿងទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print