Independiente ត្រូវបានដកសិទ្ធិ ពី Copa Sudamericana ក្រោយផ្ទុះអំពើហិង្សាក្នុងកីឡដ្ឋាន

ចែករំលែក៖

សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានដកសិទ្ធិក្រុម Independiente របស់អាហ្សង់ទីនពីការប្រកួត Copa Sudamericana កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានហេតុការណ៍ហឹង្សាដែលបានផ្ទុះឡើងនៅកីឡដ្ឋានរបស់ពួកគេក្នុងអំឡុងការប្រកួតជើងទីពីរជុំទី 16 កាលពីខែមុនជាមួយនឹងក្រុម Universidad de Chile ។ ក្លឹបUniversidad de Chile ពេលនេះនឹងឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រដែលត្រូវជួបជាមួយក្រុម Alianza Lima របស់ប្រទេសប៉េរូ។

ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីក្រុមមន្ត្រីបានលុបចោលការប្រកួតកាលពីថ្ងៃទី 20 ខែសីហា នៅកីឡដ្ឋាន Libertadores de America ក្នុងទីក្រុង Buenos Aires ដោយលើកឡើងពីកង្វះសន្តិសុខបន្ទាប់ពីឧប្បត្តិហេតុដែលបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ និងការចាប់ខ្លួនជាច្រើន។

ស្ថាប័នគ្រប់គ្រងបានពិន័យ២៥ម៉ឺន (២៥០.០០០) ដុល្លារលើក្រុម Independiente និង២៧ម៉ឺន (២៧០.០០០)ដុល្លារ លើក្រុម Universidad de Chile ដោយក្រុមទាំងពីរនឹងលេងការប្រកួតក្នុងផ្ទះចំនួន 7 ប្រកួតបិទទ្វារ និង 7 ប្រកួតក្រៅដីដោយគ្មានអ្នកគាំទ្រ។ រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃអំពើហឹង្សានៅខាងក្នុងកីឡដ្ឋានត្រូវបានថ្កោលទោសដោយប្រទេសទាំងពីរ និងអាជ្ញាធរបាល់ទាត់។

ប្រធាន FIFA លោក Gianni Infantino បាននិយាយមួយថ្ងៃបន្ទាប់ពីឧប្បត្តិហេតុថាគាត់រំពឹងថានឹងមានទណ្ឌកម្មគំរូ។

...

នៅពេលផ្អាកការប្រកួត ក្រុមទាំងអស់បានត្រឹមស្មើ ១-១ ដែលជាលទ្ធផលបានជួយក្រុមឈីលីដែលបានឈ្នះជើងទី ១ ១-០។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print