ឃាត់បានក្រុងក្មេងស្ទាវ២នាក់​ ករណីបង្កអសន្តិសុខនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ដោយទទួលបទបញ្ជាដ៍ម៉ឺងម៉ាត់ ពីលោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការ រងនគរបាលជាតិ និង ជាស្នងការ នគរបាលរាជធានី ភ្នំពេញ , ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយអធិការដ្ឋានខណ្ឌជ្រោយចង្វារ , នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាសេក ឃាត់ខ្លួនក្រុមក្មេងស្ទាវ ២នាក់ករណីបង្កអសន្តិសុខនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។

ក្មេងស្ទាវទាំង ២នាក់
ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្តទៀត ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋប្រាប់ថា ក្រុមក្មេងស្ទាវទាំង ២នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននេះនៅមានបក្ខពួកច្រើននាក់ទៀតដែលតែងតែជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង បង្ហោះស្ទើរជាងរាល់ថ្ងៃប៉ះពាល់ប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ បញ្ហាទាំងអស់នេះ ពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចខណ្ឌជ្រោយចង្វារ នឹង ស្រាវជ្រាវតាមចាប់ក្រុមពួកបក្ខពួកក្រុមក្មេងស្ទាវបន្តទៀត ដើម្បីអនុវត្តច្បាប់តាមនីតិវិធី ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print