ថៃតែងតាំងមេបញ្ជាការយោធាធំៗថ្មី ក្នុងនោះឧត្តមសេនីយ៍ Weerayuth Raksil ឡើងជាមេបញ្ជាការភូមិភាគ២ បន្តពី Boonsin Padklang

ចែករំលែក៖

ទីក្រុង​បាងកក៖ ប្រទេសថៃ​ នាថ្ងៃសុក្រ ទី៥ ខែកញ្ញានេះ​ បានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំង​មេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ នេបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។

សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ២, ឧត្តមសេនីយ៍ Woratep Bunya មេបញ្ជាការរងយោធភូមិភាគទី៣ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ៣, ឧត្តមសេនីយ៍ Norathip Poynok មេបញ្ជាការរងយោធភូមិភាគទី៤ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ៤។

គួរបញ្ជាក់ថា ក្រៅពីនេះ ឧត្តមសេនីយ៍ Pairot Fuangchan អគ្គលេខាធិការកងទ័ពជើងទឹកថៃ ត្រូវបានដំឡើងឋានៈជា មេបញ្ជាការកងទ័ពជើងទឹក ខណៈមេបញ្ជាការរងកងទ័ពអាកាស ឧត្តមសេនីយ៍ Seksan Kantha ត្រូវបានតែងតាំង​ជាមេបញ្ជាការកងទ័ពអាកាស។ ចំណែក ឧត្តមសេនីយ៍ Tharapong Malakham អគ្គលេខាធិការរងក្រសួងការពារជាតិ ត្រូវបានដំឡើងឋានៈជា អគ្គលេខាធិការក្រសួងការពារជាតិ ហើយឧត្តមសេនីយ៍ Ukridt Buntanont មេបញ្ជាការរងកងកម្លាំងការពារជាតិ ត្រូវបានដំឡើងឋានៈជា មេបញ្ជាការកងកម្លាំងការពារជាតិ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print