នៅទីបំផុត សភាថៃនៅថ្ងៃនេះបានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣២ មិនយូរប៉ុន្មានបន្ទាប់ពីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានបណ្តេញចេញពីតំណែងដោយចោទប្រកាន់ពីបទរំលោភក្រមសីលធម៌សាធារណៈ។
បន្ទាប់ពីសម័យប្រជុំបោះឆ្នោតនៅរសៀលថ្ងៃទី៥ ខែកញ្ញា សភាថៃបានបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul មេដឹកនាំគណបក្ស Bhumjaithai ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។
លោក Anutin បានយកឈ្នះបេក្ខជនគណបក្សភឿថៃ លោក Chaikasem Nitisiri អាយុ ៧៧ឆ្នាំ អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោក Anutin Charnvirakul ប្រធានគណបក្ស Bhumjaithai ត្រូវបានគេចាត់ទុកថាជាបេក្ខជនក្នុងការប្រជែងយកតំណែងនាយករដ្ឋមន្ត្រី។
អ្នកនយោបាយវ័យ 58 ឆ្នាំរូបនេះបានបម្រើការនៅក្នុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ បន្ទាប់ពីបានកាន់អំណាចនៅឆ្នាំ 2023 រហូតដល់ខែកក្កដាឆ្នាំមុន។ គណបក្សរបស់លោក Anutin បានដកខ្លួនចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ។ លោកធ្លាប់ជាសមាជិករដ្ឋាភិបាលគាំទ្រដោយយោធាក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។
នេះជាការបិទបញ្ចប់នយោបាយរបស់គណបក្សភឿថៃ ហើយគណបក្សនេះនេះត្រូវបានគេព្យាករណ៍ថា នឹងត្រូវបញ្ចប់ដោយមិនមានអ្នកគាំទ្រដូចកាលពីមុន៕
រូបថត: Reuters