សមត្ថកិច្ចនគរបាលក្រុងបាវិត ចេញល្បាតចល័តលើដងផ្លូវជាតិលេខ១ ប្រទះឃើញជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីផលិត ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗទៀត

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលក្រុងបាវិត ចេញល្បាតចល័តលើដងផ្លូវជាតិលេខ១ ប្រទះឃើញជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីផលិត ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗទៀត

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៥នេះថាជនសង្ស័យទី១មានឈ្មោះគឿន ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគរគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

២.ឈ្មោះ នៅ វិចិត្រ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិត្រពាំងបុណ្យ ឃុំព្រៃគរគី ស្រុកចន្រ្ទា ខេត្តស្វាយរៀង (ទើបចេញពីពន្ធនាគារ)។

និងទី៣.ឈ្មោះ គឹម ប្រុសតូច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគរគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ប្រភពដដែលបន្តថា នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១និង២០នាទីយប់ ដោយមានការដឹកនាំពីលោកអធិការនគរបាលក្រុង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេសនិងកម្លាំងប៉ុស្តិ៍ព្រៃអង្គុញ ចេញល្បាតចល័តលើដងផ្លូវជាតិលេខ១ លុះមកដល់ចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង រហូតដល់វេលាម៉ោង០០និង១៥នាទីឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឃើញជនសង្ស័យចំនួន៣នាក់និងម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពណ៍ខ្មៅ ស្លាកលេខស្វាយរៀង1H-1352ឈប់ក្បែរចិញ្ចើមផ្លូវនិងមានដាវសាំម៉ារ៉ៃមួយដើម ដុំថ្មចំនួន២ដុំ។

         

 ប្រភពដដែលបញ្ជាក់ថាសមត្ថកិច្ចបានដកហូត វត្ថុតាង:ម៉ូតូ១គ្រឿងម៉ាកសង់C125ពណ៍ខ្មៅ ស្លាកលេខ ស្វាយរៀង1H-1352 ដាវសាំម៉ូរ៉ៃចំនួន១ដើមដុំថ្មចំនួន២ដុំ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជួនទៅការិយាល័យនគរបាលជំនាញខេត្តចាត់ការបន្តតាមច្បាប់ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print