អន្តរជាតិ ៖ “ពិធីព្យុហយាត្រានិង ត្រួត ពលលើកនេះមិន ត្រឹមតែជា ការសម្តែង ការ គោរព ចំពោះ ប្រវត្តិ សាស្ត្រ ប៉ុណ្ណោះទេ ថែមទាំងក៏បាន ប្រកាស កិច្ចសន្យាយ៉ាង មុតមាំរបស់ចិន អំពី ការ អភិ វឌ្ឍ ដោយសន្តិភាព ចំពោះពិភពលោក ក៏ ដូច ជា សក្តានុពល ដ៏ធំធេងក្នុងការគាំ ពារសន្តិភាព ពិភព លោក ផងដែរ ។” ។ល។ អំពីពិធី រំលឹកខួប ទី៨០ នៃថ្ងៃ ជ័យជម្នះ នៃសង្គ្រាមប្រជាជន ចិន ប្រ ឆាំង នឹង ការ ឈ្លាន ពានរបស់ជប៉ុន និងសង្រ្គាម ពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ដែល បើក ធ្វើ កាលពីថ្ងៃទី៣ ខែកញ្ញាកន្លង ទៅនេះ ប្រព័ន្ធសារព័ត៌មាន បរទេសបានផ្តោត ការ យក ចិត្ត ទុក ដាក់ ខ្ពស់ ។ ក្នុងនោះ “សន្តិភាព”បាន ក្លាយជា ពាក្យដែល លេចចេញ ជាច្រើនលើក សម្រាប់ មតិអន្តរជាតិ វាយតម្លៃចំពោះ ពីធីរំលឹកថ្ងៃ ជ័យ ជម្នះ លើកនេះ ។
មជ្ឈដ្ឋាន ខាងក្រៅបាន សង្កេត ឃើញថា លោក Xi Jinping ប្រធានរដ្ឋចិន បានលើក ឡើង ជាច្រើនលើកពី “សន្តិភាព”ក្នុង សុន្ទរកថា ដែល ថ្លែង ក្នុងពិធី រំលឹកថ្ងៃជ័យ ជម្នះ ដើម្បី បង្ហាញ ទៅ កាន់ ពិភពលោក ទាំង មូល នូវ ការប្តេជ្ញាចិត្ត យ៉ាងមុតមាំ របស់ប្រជាជនចិន ដែល ស្រ ឡាញ់សន្តិ ភាព ថែរក្សាសន្តិភាពនិង ការ ពារ សន្តិភាព ចំពោះពិភពលោក ។
ក្នុងនាមជា សមរភូមិដ៏សំខាន់ នៅបូព៌ានៃ សង្គ្រាមលោក លើកទីពីរ ចិន បានយកឈ្នះ ទាំង ស្រុង លើអ្នកឈ្លានពាន យោធានិយមជប៉ុន បន្ទាប់ពីឆ្លងកាត់ ការតស៊ូ ប្រយុទ្ធយ៉ាង លំ បាក លំបិន អស់រយៈពេល១៤ឆ្នាំ ដែលបាន រួមចំណែក ដែលមិនអាច បំភ្លេចបាន សម្រាប់ ជ័យ ជម្នះចុង ក្រោយ បំផុតនៃ សង្រ្គាម ពិភពលោក ប្រឆាំងនឹង ហ្វាស៊ីស ។ បច្ចុប្បន្ននេះ ត្បិតតែ សង្គ្រាមលោក លើកទីពីរបាន កន្លងផុតទៅយ៉ាង ឆ្ងាយហើយ ក៏ដោយ ក៏ប៉ុន្តែ នៅ តែ មាន សង្គ្រាម នៅតំបន់ជាច្រើនដែរ សន្តិភាពនៅតែ កម្រណាស់ដដែល ។ មនុស្សមួយ ចំនួន ប៉ុន ប៉ង មួលបង្កាច់ ប្រវត្តិសាស្ត្រ មិនទទួលសារភាព ពី បទឧក្រិដ្ឋឈ្លានពាន ។ ប្រ ទេសមួយចំនួន តូច អនុវត្តអនុត្តរភាពនិយម និងឯកតោភាគីនិយម ដែលបានវាយ ប្រហា រ យ៉ាង ធ្ងន់ធ្ងរ ដល់ សណ្តាប់ ធ្នាប់ អន្តរជាតិ បន្ទាប់ពីសង្គ្រាម លោក លើក ទី ២ ដែល ចាត់ ទុក អង្គ ការ សហប្រជាជាតិជាស្នូល ។
ប្រវត្តិសាស្ត្រ ហាក់ ដូចជា កញ្ចក់មួយផ្ទាំង ។ ការបំផុសគំនិត ដ៏មានតម្លៃ បំផុត ដែល នាំ មក ដោយ ជ័យជម្នះ នៃសង្គ្រាមប្រជាជន ចិន ប្រឆាំង នឹង ការ ឈ្លាន ពានរបស់ជប៉ុន និង សង្រ្គាម ពិភព លោក ប្រឆាំងនឹងហ្វាស៊ីស គឺចាំបាច់ត្រូវ ដើរតាម ផ្លូវអភិវឌ្ឍន៍ ដោយសន្តិភាព យ៉ាង មុត មាំ មិនងាករេ ។ ក្នុងចំណោម ផែនទ័ព(ក្បួន យន្តហោះ)ចំនួន ៤៥ ដែលទទួល ការត្រួត ពិនិត្យ ក្នុង ពិធីព្យុហយាត្រា លើកនេះ មានផែនទ័ព រក្សាសន្តិភាព ដែលពាក់មួកពណ៌ ខៀវមួយ ។ ចាប់ ពីបានចូលរួម សកម្មភាពរក្សា សន្តិភាពនៃ អង្គការសហប្រជាជាតិ រយៈពេល ៣៥ឆ្នាំ មក កងកម្លាំង “មួកខៀវរបស់ចិន” មិនខ្លាច ភាព លំបាក គ្រោះថ្នាក់ ដែលបង្ហាញពី ទំនួលខុស ត្រូវ របស់ប្រទេសធំ តាមរយៈសកម្មភាព ជាក់ ស្តែង ។
ប្រជាជនចិន ស្រឡាញ់សន្តិភាព ព្រមពេល ជាមួយគ្នានេះ ក៏ដឹងថា សន្តិភាពត្រូវការ ស្វែងរកនិងថែរក្សា ។ ប្រវត្តិសាស្ត្របាន ផ្តល់ ការបំផុសគំនិត ម្តងហើយម្តងទៀតថា មាន តែ មាន សមត្ថភាព ការពារសន្តិភាព និងថែរក្សាសន្តិភាព ទើបអាចចៀសវាង ពី ការកើត សោក នាដ កម្ម សង្គ្រាម ក្នុងកម្រិតធំបំផុត ។ ក្នុងពិធីព្យុហយាត្រានិង ត្រួត ពល កាលពីថ្ងៃទី៣ ខែ កញ្ញា ភាពដ៏ ក្លៀវក្លានិង សព្វាវុធទំនើប នៃកងទ័ព រំដោះប្រជាជនចិន បាន បន្សល់ ទុក នូវ ចំណាប់ អារម្មណ៍ យ៉ាងស៊ីជម្រៅ ដល់ពិភពលោក ។ មតិអន្តរជាតិ យល់ឃើញថា ពិធីព្យុហ យា ត្រា និង ត្រួត ពល យ៉ាងឱឡារិក និងមហាអស្ចារ្យគឺជា ការ សម្តែង ការ គោរព ចំពោះ វីរជនពលី ជីវិត ផង ហើយ ក៏ជាការបង្ហាញពី ឆន្ទៈដែកថែប និងកម្លាំងជាក់ ស្តែង យ៉ាងខ្លាំងក្លារបស់ ចិន ក្នុង ការគាំពារ អធិបតេយ្យភាព បង្រួបបង្រួមនិង បូរណភាពទឹកដីជាតិ ក៏ ដូចជា គាំពារ សន្តិ ភាព ពិភពលោក ។
បច្ចុប្បន្ននេះ ចិនកំពុងជំរុញកិច្ច កសាង ទំនើបកម្មតាម បែបផែនចិន ។ នេះគឺ ជា ទំនើប កម្ម ដែលដើរតាម ផ្លូវអភិវឌ្ឍន៍ដោយ សន្តិភាព ។ មិនថាបាន អភិវឌ្ឍន៍ដល់ កម្រិត ណាក៏ ដោយ ក៏ចិន មិនធ្វើអនុត្តរភាព ជាដរាប មិនវាទីជាដរាប និងមិនដាក់ សោកនាដកម្ម ដែល ខ្លួនធា្លប់រង នោះទៅលើ ជនជាតិដទៃ ទៀតជាដរាប ។ ប្រទេសចិន ដែល មាន ហ្សែន សន្តិភាព ផ្តួចផ្តើមឱ្យ តម្កល់ទុកសន្តិភាព ជាអាទិភាព និងប្រកាន់ ខ្ជាប់ ការ អភិវឌ្ឍ ដោយ សន្តិភាព គឺជា សសរ ទ្រ ទ្រង់សម្រាប់ គាំពារសន្តិភាព និងការអភិវឌ្ឍរបស់ ពិភព លោក ជា រៀង រហូត ៕
ប្រភព ៖ (CCFR)