ព្រឹកស្អែកសម្តេចតេជោ​ ហ៊ុន​ សែន​ នឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូល ពាក់ព័ន្ធផ្សេងទៀត នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃស្អែកទី៥ ខែ កញ្ញា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូល ពាក់ព័ន្ធផ្សេងទៀត នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ការប្រជុំរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៦ ដល់ ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ ២០១៦ ដែលមានជាង១០អង្គប្រជុំនៃថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បន្ទាប់ពីការប្រជុំរាប់សិបលើកនៃថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីនឹងត្រូវយកមកអនុម័តិនៅក្នុងអង្គប្រជុំនេះ។

កម្ពុជាក្នុងឋានៈជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងខិតខំចូលរួមចំណែកដើម្បីជោគជ័យនៃគ្រួសារអាស៊ាន អាស៊ានបូក៣ អាស៊ាន បូក១ និងអាស៊ីុបូពា៍៕

image image image image image

ដោយ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print