ភ្នំពេញ ៖ អាម៉េរិកផ្តោតសំខាន់លើការជួយស្រ្តី និងកុមារកម្ពុជា ដែលរងប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងមានអាហារបន្ថែមជាង ៥០ ម៉ឺនដុល្លារអាម៉េរិកសម្រាប់ស្ត្រី និងកុមារដែលរងផលប៉ះពាល់ ការផ្តល់ឧបករណ៍សម្រាប់ជួយសង្គ្រោះជីវិតម្តាយនិងកុមារ ថ្នាំលាបការពារមូសចំនួន ៣ម៉ឺនដប និងមុងចំនួន ២០ម៉ឺន ដើម្បីបង្ការការរីករាលដាលជំងឺគ្រុនចាញ់ និងថវិកាជំនួយដល់ថ្នាក់រៀនជាង ៥០០ ដើម្បីឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។
ជំនួយទាំងនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក ជាមួយ សម្តេច ហ៊ុន សែន នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៥ ខែកញ្ញានេះ ៕
ប្រភព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
...