ភ្នំពេញ ៖ កងទ័ពជើងគោកថៃ អនុញ្ញាតឲ្យគណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិហៅកាត់ថា(ICRC) ប្រចាំ ប្រទេស ថៃ ចូលជួបកងទ័ពកម្ពុជា ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំឃាំងនៅបរិវេណស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិភាគ២ របស់ថៃ។
ការចូលជួបនេះធ្វើឡើងនៅថ្ងៃទី៤ កញ្ញា ដោយ ICRC បានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនធ្វើជាអន្តរការីនិងឃ្លាំមើលការបញ្ជូនពួកគេត្រឡប់មកវិញ។
គិតត្រឹមថ្ងៃទី៥ កញ្ញានេះ មានរយៈពេល ៣៨ថ្ងៃហើយ ដែលកងទ័ពថៃចូលមកចាប់កងទ័ពកម្ពុជានាព្រឹកថ្ងៃទី២៩ កក្កដា ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់។ កម្ពុជាទាមទារយ៉ាងទទូចឲ្យភាគីថៃដោះលែងនិងប្រគល់ពួកគេត្រឡប់មកវិញ ដោយឥតលក្ខខណ្ឌ និងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ៕
រូបថត៖ កងទ័ពថៃ
...