បញ្ហាព្រំដែនកម្ពុជា-ថៃ!សហភាពអឺរ៉ុបអំពាវនាវឱ្យគោរពច្បាប់អន្ដរជាតិនិងចៀសវាង ទង្វើបង្កហេតុ

ចែករំលែក៖

សហភាពអឺរ៉ុប ៖ អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ លោកស្រី Anitta Hipper បានបង្ហោះសារនៅលើបណ្ដាញសង្គមX អំពីស្ថានភាពបច្ចុប្បន្ននៃតំបន់ព្រំដែនកម្ពុជា-ថៃ។ លោកស្រីបានបញ្ជាក់ថា៖ “សហភាពអឺរ៉ុបអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្ដរភាពរបស់កម្ពុជានិងថៃ ដើម្បីអនុវត្ដកិច្ចព្រមព្រៀងបទឈប់បាញ់។ ភាគីទាំងពីរត្រូវតេគោរពច្បាប់អន្ដរជាតិ និងចៀសវាងការកើនឡើងនូវសកម្មភាពបង្កហេតុ។ យើងឈរជាមួយម៉ាឡេស៊ីប្រធានអាស៊ានឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្ដិភាពនិងស្ថិរភាពយូរអង្វែង។”

អ្នកនាំពាក្យសហភាពអឺរ៉ុប Anitta Hipper អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ដោយភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពណាមួយដែលធ្វើឱ្យកើនឡើងនូវភាពតានតឹង។
លោកស្រី ក៏បានបញ្ជាក់ពីគោលជំហររបស់សហភាពអឺរ៉ុប ជាមួយនឹងប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់កម្ពុជា-ថៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print