ដំណឹងស្វែងរកគ្រួសារនៃសព ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី លើផ្លូវលេខ៦១  ចំណុចខាងលិចភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងអ្នកជិះកង់ និងរថយន្ដមិនស្គាល់អត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) បណ្ដាលឱ្យស្លាប់អ្នកជិះកង់ ។

តាមការត្រួតពិនិត្យលើសាកសព ដោយកម្លាំងជំនាញបច្ចេកទេស បានបញ្ជាក់ថា សាកសពនេះ ÷
-មានអាយុប្រហែល ៦០ឆ្នាំ ភេទប្រុស
-សម្បុរសណ្ដែកបាយ  សក់ខ្លី
-មានកម្ពស់ ១.៦០ស.ម
-ពាក់អាវយឺត ក បើក  ដៃខ្លី  ពណ៌ស ក្រឡាការ៉ូធំ និងស្លៀកខោសាច់យឺតខ្លីក្រោមជង្គង់ ពណ៌ប្រផេះ

បច្ចុប្បន្នមិនទាន់មានក្រុមគ្រួសារសាច់ ញាតិទំនាក់ទំនងមកកម្លាំងជំនាញនៅ ឡើយ។ ដូច្នេះហើយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេាប៊ុកទាំង អស់ សូមជួយផ្សព្វផ្សាយបន្ដ ដើម្បីស្វែង រកបងប្អូនសាច់ញាតិនៃសព ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។

...

សូមទំនាក់ទំនងមកក្រុមការងារប្រតិកម្មរហ័ស តាមរយៈទូរស័ព្ទលេខ 069 988 833 ឬទំនាក់ទំនងទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ តាមរយៈលេខទូរស័ព្ទ 012 82 56 84 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print