ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែកញ្ញា នេះ លោកស្រី ផែថងថាន កូនស្រីពៅ លោក ថាក់ស៊ីន បានបញ្ជូនមនុស្ស និង ឡានដឹកទំនិញធំមួយគ្រឿងទៅដឹកឥវ៉ាន់ និង សម្ភារៈរបស់ខ្លួនចេញពីវិមានរដ្ឋាភិបាល ក្រោយប្ដូរម្ចាស់ថ្មី។ សូមជម្រាបថា សកម្មភាពនេះ ធ្វើឡើងក្រោយពេលដែលលោក អនុទិន ឆ័ន្ទវីរៈគុល ត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ៖ រដ្ឋសភាថៃ នៅរសៀលថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២ របស់ថៃ ជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញ ពីតំណែងកាលពីសប្ដាហ៍មុន៕
...
ដោយ ៖ សិលា